អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ គ្រួសារសពដែលស្លាប់ដោយសារលិចទូកក្នុងទន្លេបាសាក់ ស្រុកស្អាង ខេត្តកណ្ដាល


កក្រក ៖ ដោយក្តីសង្វេគ​ជាពន់ពេក នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា​ ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានចាត់ឱ្យមន្ត្រី ​ចូលរួមរំលែកទុក្ខ​ និងនាំយកគ្រឿង​ឧបភោគ-បរិភោគ​ ព្រមទាំងបច្ច័យ​ ចូលបុណ្យសព ទី១ ឈ្មោះ រិន មករា ភេទប្រុស​ អាយុ ១៨ឆ្នាំ ទី២ ឈ្មោះ រិន រស្មី ភេទស្រី អាយុ ១៣ឆ្នាំ និងទី៣ ឈ្មោះ រិន ស្រីរ័ត្ន អាយុ ៩ឆ្នាំ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ដែលបានស្លាប់ដោយសារ​លិចទូកក្នុង​ទន្លេបាសាក់​ កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិលេខ៥​ ឃុំស្វាយរលំ ស្រុកស្អាង​ ខេត្តកណ្ដាល។

ក្នុងសមានទុក្ខ​ដ៏ក្រៀមក្រំនេះ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ បានពាំនាំនូវក្ដីក្ដុក​ក្ដួល សោកសង្រេង ​របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ​ជូនក្រុមគ្រួសារសព ដែលបានបាត់បង់កូន​ ជាទីស្រឡាញ់ និងសូម​ឧទ្ទិសបួងសួងដល់​ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបី​ឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ​ ឯកឧត្ដមវេជ្ជ. ក៏បានមាន​ប្រសាសន៍​ណែនាំដល់ប្រជាពលរដ្ឋដែល​អញ្ជើញមកចូលរួម​ក្នុងពិធីនេះ សូមមានស្មារតីប្រុង​ប្រយ័ត្នជានិច្ច ជាពិសេសក្មេងៗ មិនត្រូវទៅលេងនៅកន្លែង​ណាដែលមាន​ទឹកជ្រៅឡើយ ដើម្បីជៀសវាង​មានគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកស្រី ព្រីង សុផៃ ដែលត្រូវជាម្ដាយ​បង្កើត នៃសពទាំងបី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខរបស់លោកស្រី ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់រើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕