អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

jQuery Carousel

កាកបាទក្រហមកម្ពុជា បំពាក់មេដាយ ជូនលោក គ្រីស្យង់ មីសែល ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.)

នៅថ្ងៃអង្គារ ទី ៣០ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានបំពាក់មេដាយសហមេត្រី​ ថ្នាក់​ សេនា​ ជូនលោក​ គ្រីស្យង់​ មីសែល​ (Mr. Christian MICHEL) ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម​ (អាយ.ស៊ី.អរ.ស៊ី.)​ ដែលមានស្នាដៃល្អក្នុងការបំពេញកិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាក្នុងពេលកន្លងមក។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខា​ធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ​ និងកោតសរសើរដល់លោក​ គ្រីស្យង់​ មីសែល​ ដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះ​ និងមានស្នាដៃជាច្រើន​ ក្នុងតួនាទីជាប្រតិភូ​ អាយ.ស៊ី.អរ.ស៊ី.​ នាឆ្នាំ​១៩៧៤​ ក្នុងកាងារ​ស្រាវជ្រាវរកគ្រួសារ​ ជាមួយនឹងភ្នាក់ងារប្រមាណ​ ៤០០នាក់ផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការរងទី១​ បានប្រគល់សៀវភៅទស្សនាវដ្តី​ និងឯកសារមួយចំនួនជូន​ លោក​ គ្រីស្យង់​ មីសែល​ ដែលលោកមានបំណងចង់ផ្សព្វផ្សាយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ទៅដល់កុមារនៅតាមបណ្តាខេត្តមួយចំនួនដែលកំពុងរៀនចំណេះដឹងទូទៅ​ ជំនាញ​កុំព្យូទ័រ​ របាំ​ និងជំនាញផ្សេងៗ​ នៅក្នុងអង្គការរបស់លោក​ ដែល​បាន​បង្កើតឡើងចាប់តាំងពីឆ្នាំ​ ២០០៧​ ដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះ​ លោក​ គ្រីស្យង់​ មីសែល​ បានថ្លែងអំណរគុណចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានគិតគូរ​ លើកទឹកចិត្តផ្តល់មេដាយជូននាពេលនេះ​ ដែលធ្វើឱ្យលោក​ ពេញចិត្តនឹងបន្តកិច្ចការងាររបស់លោក​ ជួយអប់រំដល់កុមារ​នៅកម្ពុជា៕