អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមជប៉ុន


កក្រក​ ៖​ នៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែតុលា ឆ្នាំ២០១៨ នេះ លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១​ កាកបាទក្រហម​កម្ពុជាបានទទួល​ស្វាគមន៍ និងជួប​សំណេះសំណាល​ជាមួយគណៈប្រតិភូ​កាកបាទក្រហមជប៉ុន​ ដឹកនាំដោយ ​លោកស្រី Hiroko ONISHI​ ប្រធាននាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​និងសុខុមាលភាព​សង្គម ដែលអញ្ជើញ​មកជួយបណ្តុះបណ្តាល​បំប៉នបច្ចេកទេស​ដល់គ្រូវិជ្ជាសង្រ្គោះបឋម​កាកបាទក្រហមកម្ពុជា ​ក្រោមការឧបត្ថម្ភថវិកា​និងបច្ចេកទេស​ដោយកាកបាទក្រហមជប៉ុន​ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ហើយឆ្នាំនេះ​ជាឆ្នាំចុងក្រោយ​ នៃរយៈពេល១១ឆ្នាំ។

ក្នុងឱកាសជួ​បសំណេះសំណាលនេះ លោកជំទាវ​អគ្គលេខាធិការរងទី ១ បានពាំនាំ​ប្រសាសន៍របស់ ម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរ​សុខទុក្ខ និងថ្លែងអំណរគុណដល់​កាកបាទក្រហមជប៉ុន​បានជួយដល់​កាកបាទក្រហមកម្ពុជា​លើការងារវិជ្ជា​សង្គ្រោះបឋម និងបានយកចិត្តទុកដាក់​លើការបណ្តុះបណ្តាល ​ការអប់រំផ្សព្វផ្សាយ​វិជ្ជានេះ ឱ្យបានជ្រួតជ្រាប​ទៅដល់មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ កម្មកររោងចក្រ​ និងប្រជាជនក្នុងសហគមន៍។ លោកជំទាវបានបញ្ជាក់ថា ការរីកចម្រើន​របស់ កាកបាទក្រហម​កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ ក្រោមការ​ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជា​មានការរួមចំណែក​ពីកាកបាទក្រហម​ជប៉ុនក្នុងការងារអភិវឌ្ឍស្ថាប័ន ដែលបាន​ផ្សារភ្ជាប់ទៅ​នឹងសន្តិភាព និងការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា​ ។

លោកស្រី Hiroko ONISHI បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយដែលបានមកបំពេញ បេសកកម្មនៅកម្ពុជា ​ព្រមទាំងទទួល​បាននូវបទពិសោធន៍ល្អៗ​ដែលត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស មានមោទនភាពដោយសារជប៉ុន​បានរួមចំណែកក្នុង​ការអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានេះ កាកបាទក្រហម ​ជប៉ុននឹងបន្តកិច្ច​សហប្រតិបត្តិការលើវិស័យ​ផ្សេងៗទៀតជា​មួយកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា​ទំនាក់ទំនងការទូត​និងកិច្ចប្រតិបត្តិការ​រវាងប្រជាជន​និងប្រទេស​ទាំងពីរនឹងកាន់តែរឹងមាំ ​យូរអង្វែងតទៅ៕