អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ទទួលទេយ្យទានមនុស្សធម៌ពីព្រះតេជគុណភិក្ខុចន្ទប្បជោតោ រ៉ឹក ធូ ព្រះចៅអធិការវត្ត ពិជ័យឧត្តុង្គ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត


សាខាកក្រកខេត្តកំពត ៖ នារសៀលថ្ងៃ​ព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ​ដឹកនាំដោយ​លោកជំទាវ យូ សុគន្ធ​ ប្រធានគណៈកម្មាធិការ​សាខា និងសហការី​បានអញ្ជើញ​ទទួលទេយ្យទាន​មនុស្សធម៌ពីព្រះតេជគុណ​ភិក្ខុចន្ទប្បជោតោ រ៉ឹក ធូ​ ព្រះចៅអធិការវត្ត​ ព្រមទាំងព្រះសង្ឃ និងគណៈកម្មការ​អាចារ្យវត្ត នៅវត្តពិជ័យឧត្តុង្គ​ ស្ថិតក្នុងសង្កាត់​ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ក្នុងឱកាសនោះ​ ព្រះតេជគុណភិក្ខុចន្ទប្បជោតោ រ៉ឹក ធូ ព្រះចៅអធិការ​ បានមានព្រះថេរដីកាប្រកបដោយសេចក្តី​សោមនស្សរីករាយ​ និងគាំទ្រជានិច្ច ​ក្នុងការចូលរួម​ចំណែកជាមួយសកម្មភាពមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំ​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។

ជាការឆ្លើយតប​ លោកជំទាវ យូ សុគន្ធ ប្រធានគណៈកម្មាធិការ​សាខា បានមានប្រសាសន៍​ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណា​ក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសូមថ្លែងអំណរព្រះគុណ​យ៉ាងជ្រាលជ្រៅបំផុត​ចំពោះព្រះសង្ឃគ្រប់​ព្រះអង្គ និងគណៈកម្មការ​អារ្យវត្ត ដែលព្រះអង្គតែងតែ​បានខិតខំ​អំពាវនាវ​ចលនាព្រះសង្ឃក្នុង​ខេត្ត អោយការ​ចូលរួម​ជាមួយសកម្មភាព​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា​ ហើយសាខា​សន្យានឹង​ចាត់ចែងប្រើប្រាស់​នូវទេយ្យទាន​ទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះ​គ្រប់ប្រភេទ ឲ្យស្របតាម​គោលការណ៍គ្រឹះទាំង៧​ប្រការរបស់​ចលនាកាកបាទក្រហម។

ទេយ្យទានទាំងនោះរួមមាន ៖ អង្ករ ១តោន មី ១៥កេស ទឹកក្រូច ៥កេស បន្លុង៥ និងថវិកាចំនួន ៣០០,០០០រៀលផងដែរ៕