អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ អ្នកជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត


កក្រក​ ៖ ដោយមើលឃើញ​ពីទុក្ខលំបាក​របស់អ្នកជំងឺ​នៅតាមមន្ទីរពេទ្យ​ នៅថ្ងៃព្រហស្បតិ៍ ​ទី​ ២៥​ ខែតុលា​ ឆ្នាំ២០១៨​​នេះ កាកបាទក្រហម​កម្ពុជា​ (ហៅកាត់ថា​ កក្រក) ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យ​គណៈប្រតិភូ​ដឹកនាំដោយ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ចុះសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌​ជូនអ្នកជំងឺចំនួន​ ៥៨៤នាក់​ ដែលកំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះសួរ​សុខទុក្ខនោះ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំ​នូវប្រសាសន៍​របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដាំផ្ញើ​សួរសុខទុក្ខ​ ក្ដីនឹករលឹក និង​ការថ្លែងអំណរគុណចំពោះ​ ថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិកនៃ​មន្ទីរពេទ្យកាល់ម៉ែត​ ដែលបានខិតខំថែទាំ​ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ​ប្រកបដោយ​ក្រមសីលធម៌​ និងវិជ្ជាជីវៈត្រឹមត្រូវ​ ធ្វើឱ្យប្រជាពលរដ្ឋ​ទទួលស្គាល់​និងជឿទុកចិត្ត​ សក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល​ ដែលរួមចំណែក​លើក​កម្ពស់​វិស័យសុខាភិបាល​ឱ្យកាន់តែប្រសើរឡើង។​ ជាមួយគ្នានេះ​ លោកជំទាវ បាន​ពាំនាំនូវការផ្តាំ​សួរសុខទុក្ខ​ និងសារអំពាវនាវ​របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ​ និងក្រុមគ្រួសារ​របស់អ្នកជំងឺ​ទាំងអស់ ឱ្យគិតគូរ​ថែរក្សាសុខភាព​ឱ្យបានល្អ​ អនុវត្តតាមការណែនាំ​របស់គ្រូពេទ្យ បរិភោគអាហារូបត្ថម្ភ​ដែលផ្តល់អត្ថប្រយោជន៍​ដល់សុខភាព​ជៀសវាងនាំឱ្យមានជំងឺ​ ត្រូវ​ជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងត្រូវចេះរស់នៅក្នុងបរិស្ថានដែលស្អាតមានអនាម័យជានិច្ច។ ជាមួយគ្នានេះ​ លោកជំទាវ​ អគ្គលេខាធិការ​ សូមជូនពរដល់អ្នកជំងឺ​ទាំងអស់​ ឆាប់ជាសះស្បើយពីជំងឺ​បានវិលទៅជួបជុំគ្រួសារឡើងវិញ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ អគ្គនាយកមន្ទីរពេទ្យ​កាល់ម៉ែត​ តំណាងឱ្យអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលតែងតែគិតគូរជួយ​សម្រាលការលំបាកដល់​ប្រជាពល​រដ្ឋ​ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌​សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។