អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហម កម្ពុជា ប្រគល់ អំណោយ ជា អង្ករចំនួន ១០៨តោន ជូនដល់ អនុសាខា កាកបាទក្រហម កម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានី ភ្នំពេញ


កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល នាថ្ងៃពុធ ១៥កើត​ ខែអស្សុជ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែតុលា​ ឆ្នាំ២០១៨​ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  បានប្រគល់ អំណោយជា ​អង្ករចំនួន ១០៨តោន​ ជូនដល់​អនុសាខាកាកបាទក្រហមកម្ពុជា ​ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ​ ដោយអនុសាខា​នីមួយៗ​ទទួលបាន​ អង្ករចំនួន ៩តោន​ ស្មើនឹង​ ៣០០កញ្ចប់​។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កក្រក បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំ​សួរសុខទុក្ខ និង​កោតសរសើរ ដល់អនុសាខា​ខណ្ឌទាំង១២ ដែលតែងតែចុះជួយប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងអ្នកដែល​ត្រូវការឱ្យជួយ​ដល់លំនៅឋាន។​ ជាមួយគ្នានេះ​ លោកជំទាវ​ បានមានប្រសាសន៍​ជម្រាបជូនពី​សេចក្តីសម្រេចស្តីពី​ ការរៀបចំនិង​ការប្រព្រឹត្តទៅរបស់កាកបាទក្រហម​កម្ពុជា​ អាណត្តិទី​ ៦​ ពាក់ព័ន្ធនឹង​គណៈអភិបាល​ និងក្រុមប្រតិបត្តិ​នៅតាមសាខា​ ដែលត្រូវមានតួនាទី​ ភារកិច្ច​ ដើម្បី​សម្រេចបាននូវ​សកម្មភាពជួយ​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុតនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន​ ឱ្យបានសក្តិសម​ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌​។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា​ ប្រកបដោយគតិបណ្ឌិត​ ការគិតគូរ​ យកចិត្តទុកដាក់​ តាមដាន​ និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ​។​ សម្រាប់អំណោយ​ដែលទីស្នាក់ការ​កណ្តាល​បានផ្តល់ជូន​ក្នុងថ្ងៃនេះ​ អនុសាខានីមួយៗ នឹងយកទៅ​ចាត់ចែងផ្តល់​ជូនដល់អ្នកងាយរងគ្រោះបំផុត​ក្នុងបូរណភាព​ទឹកដីនៃខណ្ឌនីមួយៗឲ្យមាន​ប្រសិទ្ធភាព ដោយមិនមាន​ការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

សូមបញ្ជាក់ជូន​ថា ចាប់តាំងពីឆ្នាំ​ ២០១៥​ រៀងមក​ កាកបាទក្រហម​កម្ពុជា បានផ្តល់អំណោយ​មនុស្សធម៌ ដល់អនុសាខាទាំង ១២ខណ្ឌ បានចំនួន ៩ លើក​ ដែលមាន​អំណោយសរុប​ ៖
- អង្ករចំនួន​ ១,០៦២តោន​ 
-​ មី​ ១៣,២០០កេស​ 
-​ ត្រីខ​ ១,៣២០កេស​ 
-​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​)​ ១៣,២០០កញ្ចប់​ 
-​ មួកសុវត្ថិភាព​ ៦០០មួក
-​ ថវិកា​ ១២០លានរៀល