អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ លោក ស៊ុន សុខលី ដែលមានជំងឺលើសឈាម និងមានជីវភាពខ្វះខាត


សាខាកក្រកខេត្តមណ្ឌលគិរី​ ៖​ នៅព្រឹកថ្ងៃច័ន្ច ១៣កើត ខែ អស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ខែ តុលា ឆ្នាំ២០១៨​ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី ​ដឹកនាំដោយលោក អាន សុឃីម ​នាយកសាខា​ខេត្ត ជាមួយនឹង​សហការី ​បានចុះសួរសុខទុក្ខ​និងនាំយកឃីតមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា​ដែលមានសម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូនអ្នកមីង ហីុម សារ៉ស អាយុ ៤៨ឆ្នាំ មានកូន៤នាក់ ស្រី២ និងប្រុស២នាក់​ ប្តីឈ្មោះ ស៊ុន សុខលី មុខរបរ សារពត៌មាន ​ភូមិត្រពាំងផ្អេរ ​ឃុំស្រែខ្ទុម ស្រុកកែវ​សីម៉ា ខេត្តមណ្ឌល​គិរី គាត់មិនអាច​ដើរបានដោយសារ​ជំងឺលើសឈាម ( ជំងឺស្លាប់មួយចំហៀងខ្លួន ) និងមានជីវភាព​ខ្វះខាត ។

នាឱកាសនោះដែរ​លោកនាយក​សាខាបានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី ដល់ អ្នកមីង ហ៊ីម សារ៉ស ដែលកើតជំងឺលើស​ឈាមបណ្តាល​អោយពិការជើងដើរពុំរួចនិងស្លាប់មួយចំហៀងខ្លួន ។ ពិសេសបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែ​យកចិត្តទុកដាក់គិត​គូរអំពីសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋជួបការលំបាកជនពិការ ចាស់ជរា និងជនរង​គ្រោះមហន្តរាយផ្សេងៗ​នៅតាមសហគមន៍​ដោយមិនប្រកាន់​ពូជសាសន៍ និន្នាការ នយោបាយឡើយ ។

អំណោយ​ដែលបាន​ផ្តល់ជូនរួមមានៈ សម្ភាររទេះរុញ​ថ្មីមួយគ្រឿង អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០៦ដប ទឹកសីុអីុវ០៦ដប មុង០១ ភួយ០១ ក្រមា០១ សារុង០១ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ។