អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ​ផ្តល់អំណោយ​មនុស្សធម៌​ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះ​​ នៅ ខេត្តពោធិ៍សាត់​។


កក្រក​ ៖​ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត​ នៅថ្ងៃអាទិត្យ​ ទី ២១​ ខែតុលា​ ឆ្នាំ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ​​ចំនួន​ ៤៧១គ្រួសារ​ រស់នៅស្រុកបាកាន​ ដែលពិធីនេះរៀបចំឡើង​នៅវិទ្យាល័យបាកាន​ ខេត្តពោធិ៍សាត់​។

ក្នុងឱកាសជួបសំណេះសំណាលនោះ​ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ និងថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ និងអាជ្ញាធរខេត្ត​ ដែលតែងតែចុះដោះស្រាយជួយដល់ប្រជាពលរដ្ឋជួបការលំបាកបានភ្លាមៗ​ និងដូចភ្លៀងរលឹម​។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំសារអំពាវនាវរបស់​ សម្ដេចប្រធាន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើ​ សារៈសំខាន់នៃការថែទាំសុខភាព​របស់ប្រជាពលរដ្ឋ​ ស្ត្រីមានផ្ទៃពោះ​ និងជំងឺឆ្លងនានា​, ការកសាងភាពធន់ក្នុងសហគមន៍​ ដើម្បីភូមិឃុំមានសុវត្ថិភាព​ គ្មានគ្រឿងញៀន​ គ្មានអំពើហិង្សា និងការគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ទន្ទឹមនេះ​ នៅពេលដែលអាកាសធាតុល្អប្រសើរឡើង​វិញ សូមប្រជាពលរដ្ឋបន្តបង្កបង្កើនផល​ ប្រកបរបរចិញ្ចឹមជីវិត​ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ​ឡើងវិញ។

ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ធនិន​ ប្រធានកិត្តិយស​សាខាកក្រក​ខេត្តពោធិ៍សាត់ តំណាងឱ្យ​ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្ត​ដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលតែង​តែគិតគូរ​ និងផ្សារភ្ជាប់​ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋព្រម​ទាំងសូមជូនពរដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ មានសុខភាពល្អ​ រឹងមាំ​ អាយុយ៉ឺនយូរ​ ដើម្បីបន្តដឹកនាំប្រទេសជាតិ​ឱ្យរក្សាបានសុខសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អំណោយដែលបាន​ចែកជូនគ្រួសារនីមួយ​ៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ និងអាវយ៉ឺត​ ១​ ៕