អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។


សាខាកក្រកខេត្តកែប ៖ នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកែប ដឹកនាំ​ដោយឯកឧត្តម ​កែន សត្ថា ប្រធានគណ:កម្មាធិកា​សាខា និង​សហការី បានអញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌របស់កាកបាទ​ក្រហមកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ខ្យល់ព្យុះ ចំនួន ១៨៦គ្រួសារ មកពី​៤ភូមិ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ប្រធាន បានពាំនាំ​មកនូវប្រសាសន៍​ផ្តាំផ្ញើសាកសួរ​សុខទុក្ខនិង​ក្ដីនឹករលឹកពីសំណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្តេចតែងតែគិតគូរ​ជានិច្ចអំពី​សុខទុក្ខ ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ ព្រមទាំងបានចាត់តាំង​ក្រុមការងារ​ឲ្យចុះសួរសុខទុក្ខ ​ដល់ប្រជាពលរដ្ឋ​យើងជាប្រចាំ​ គឺមិនទុកឲ្យ​បងប្អូនណាម្នាក់ស្លាប់​ដោយគ្មាន​អាហារបរិភោគ​បានឡើយ។

អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន៕