អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សពកុមារទាំងពីរនាក់បងប្អូន នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង


កក្រក​​ ៖​ នៅថ្ងៃសុក្រ​ ៩កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៩​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ​ និងបច្ច័យ​ចំនួន​ ២០លានរៀល​ ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូន​ ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័មក្នុងខ្ទម​ ស្ថិតនៅភូមិថ្មី​ ឃុំផ្សារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ខណៈដែល​ ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវ​ការសោកស្តាយ​ជាពន់ពេក​ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុតនេះ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ​សពកុមារី​ អ៊ុល​ លក្ខិណា​ អាយុ​ ១៤ឆ្នាំ​ និងសពកុមារី​ អ៊ុល​ ធីតា​ អាយុ​ ៧ឆ្នាំ​ បានទៅ​កាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមអំពាវនាវ​ដល់សមត្ថកិច្ច​ជំនាញវែកមុខរក​ឧក្រិដ្ឋជន ដើម្បីយក​មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ ថ្នាក់កណ្តាល​ បានចូលបុណ្យ​សពនូវ​ អង្ករ​ ២០០គីឡូក្រាម​ ត្រីខ ៧០កំប៉ុង មី ៧កេស ទឹកក្រូច ៧កេស ទឹកបរិសុទ្ធ ៧កេស​ និងបច្ច័យចំនួន​ ២០,០០០,០០០រៀល​ (ម្ភៃលានរៀល)​។

ដោយឡែក សម្រាប់​អនុសាខាកាកបាទក្រហម​កម្ពុជា​ ស្រុកបរិបូណ៌​ និងសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ ក៏បានចូលរួម​រំលែកទុក្ខ​ និងចូលបុណ្យ​សពកុមារី​ទាំងពីរ​នាក់នេះផងដែរ៕