អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនលោក ពៅ គីសាន់ (ហៅនាយឆើត) ដែលមានជីវភាពលំបាក ហើយបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដើរពុំរួច


កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល​ នារសៀលថ្ងៃពុធ​ ៨កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៧​ ខែតុលា​ ឆ្នាំ២០១៨​​ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានឧបត្ថម្ភគ្រឿងបរិភោគ​ សម្ភារប្រើប្រាស់​ និងថវិកាមួយចំនួន​ ជូនលោក ពៅ គីសាន់ (ហៅនាយឆើត) អាយុ​ ៥៥ឆ្នាំ​ ជាតារាកំប្លែង​ជើងចាស់ ដែលមានជីវភាព​លំបាក​ ហើយបានរងគ្រោះថ្នាក់ចរាចរណ៍​ធ្ងន់ធ្ងរដើរពុំរួច​ កាលពីថ្ងៃទី​ ៧​ ខែកញ្ញា​ ឆ្នាំ២០១៨​ កន្លងទៅនេះ។

ក្នុងឱកាសជួបសួរ​សុខទុក្ខនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរ​សុខទុក្ខ​ និងគិតគូរចំពោះសិល្បៈករ​ជើងចាស់ ដែល​បានបន្សល់​ទុកនូវ​ស្នាដៃសិល្បៈ​សម្រាប់កូនចៅ​ជំនាន់ក្រោយ។ ជាមួយគ្នានោះ លោកជំទាវ បានផ្តាំ​ផ្ញើដល់ លោក ពៅ គីសាន់ និងភរិយា​ ឱ្យថែទាំសុខភាព​ឱ្យបានល្អ បន្តព្យាបាលរបួស​ដោយអនុវត្តតាម​ការណែនាំ​របស់គ្រូពេទ្យ​ និងជូនពរឆាប់បាន​ជាសះស្បើយ​ឡើងវិញ​ ដើម្បីបន្តខិតខំ​ប្រកបរបរ​ផ្គត់ផ្គង់ជីវភាពគ្រួសារ​។

លោក ពៅ គីសាន់ និងភរិយា បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ជួយសម្រាល​ការលំបាក​ជាបន្តបន្ទាប់​ ជាពិសេស​ សម្តេច​ តែងតែលើកទឹកចិត្ត​ និងផ្តល់​ភាពកក់ក្តៅ​ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការលំបាកដោយ​គ្មានការរើស​អើងអ្វីឡើយ៕