អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធខួប៦ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចឪ សម្តេចតា


កក្រ​ក​ ៖​ នៅព្រឹកថ្ងៃចន្ទ​ ៦កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​គណៈប្រតិភូដឹកនាំដោយ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធខួប៦ឆ្នាំ នៃការ​យាងសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះករុណា​ព្រះបាទសម្តេច​ ព្រះ​នរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌល​សួនច្បារខាងកើត​វិមានឯករាជ្យ។

កូន ចៅ ចៅទួត ចៅលួត ពិត​ជាចងចាំមិន​អាចបំភ្លេចបាន​នូវ ព្រះរាជសកម្មភាព​ជាប្រវត្តិសាស្ត្រ​ដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបរមរតន​កោដ្ឋ ដែល​ព្រះអង្គបានលះបង់​ព្រះកាយពល និងព្រះបញ្ញាញាណ​ពេញមួយព្រះជន្ម​របស់ព្រះអង្គ ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ និងនាំមក​នូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ​ ជាពិសេស​ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនាថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣​ និងស្នាព្រះហស្តជាច្រើនក្នុងបុព្វហេតុឯករាជ្យជាតិ​ អធិបតេយ្យភាព បូរណភាពទឹកដី​ ការបង្រួបបង្រួមជាតិ​ សាសនា​ សេរីភាព​ សមធម៌​ យុត្តិធម៌​ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ និងសុខសន្តិភាព​ពេញលេញតាមរយៈ​ សន្ធិសញ្ញាក្រុងប៉ារីស​ ថ្ងៃ​ទី​ ២៣​ ខែតុលា​ ឆ្នាំ១៩៩១​ ​។ ល។​ ស្នាព្រះហស្តមិនអាចកាត់ថ្លៃបាននេះ​ បានក្លាយជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ​ ជាពិសេស​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីជាប្រមុខ​ បានប្តេជ្ញាដង្ហែ​តាមវីរៈគំរូរបស់​ ព្រះបរមរតនកោដ្ឋ​ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​ មានសុខសន្តិភាព​ ស្ថិរភាព​ អភិវឌ្ឍនភាព​ ទទួលបានបូរណភាពទឹកដី​ ឯកភាពជាតិ​ អព្យាក្រឹតភាព​ និងកិត្យានុភាពល្បីល្បាញលើពិភពលោក។

សូមថ្វាយមហា​ព្រះរាជកុសល ថ្វាយព្រះបរម​វិញ្ញាណក្ខន្ធ ព្រះករុណា ​ព្រះបរមរតន​កោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង​សោយសុខ​ក្នុងឋាន​ព្រះបរមសុខ​កុំបីឃ្លៀងឃ្លាតឡើយ៕