អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយទឹកជំនន់នៅស្រុកលើកដែក


កក្រក ៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៨ នេះ កាកបាទក្រហមកម្ពុជា ​ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ក្រុម​ការងារដឹកនាំ​ដោយលោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ ​កាកបាទក្រហម​កម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងរងគ្រោះ​ដោយទឹកជំនន់​ ចំនួន ៤៦៨គ្រួសារ មកពីភូមិចំនួន១៦ ឃុំចំនួន៥ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្នុងឱកាស​នោះដែរ លោកជំទាវ​អគ្គលេខាធិការ ​បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និងក្ដីនឹករលឹកពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាលសម្ដេច​តែងតែគិតគូរ​សុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិន​ប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វី​ឡើយ។ លើសពីនេះទៀត ​លោកជំទាវ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់ សូមយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យបានល្អ​ មានអនាម័យ​ក្នុងការរស់នៅ ​ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់​នៅស្អាត គេងក្នុងមុង​ជានិច្ច ការពារ​កុំឲ្យមូសខាំ ដែល​បង្កឲ្យកើត​ជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺ​ឆ្លងផ្សេងៗ​។ ត្រូវចូលរួម​គោរពច្បាប់​ចរាចរណ៍ ជៀស​ឲ្យឆ្ងាយពី​គ្រឿងញៀន។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យ​សុខភាព និងលេបថ្នាំ​ឲ្យបានទៀងទាត់​តាមការណែនាំ​របស់គ្រូពេទ្យ។

ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ទាំងអស់ ​មានសេចក្ដី​សប្បាយរីករាយ​ក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហមកម្ពុជា ​ដែលតែងតែ​ចែករំលែក​នូវក្ដីស្រលាញ់ និងឆ្លើយតបឲ្យបានទាន់ពេលវេលារដល់ជនរងគ្រោះ និងសូមជូនពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងក្រុមគ្រួសារ ជួបតែ​សេចក្ដីសុខ ទទួលបាន​នូវពុទ្ធពរ​ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មុងសុវត្ថិភាព១ អាវយឺត១ និងថវិកាមួយចំនួន៕