អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៨២ គ្រួសារ នៅឃុំស្តៅ ស្រុកសង្គមថ្មី


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០១៨ នេះលោកជំទាវ​ ចឹក ហេង​ ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ និង​សហការីបាន​ចុះសួរសុខទុក្ខនិង​នាំយកបាន នាំយកមុង​សុវត្ថិភាព អាវ និងអំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុតចំនួន៨២ គ្រួសារ មកពី​ភូមិចំនួន៥ ក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរលោក​ជំទាវប្រធាន​គណៈកម្មាធិការ​សាខា​ បានពាំនាំនូវ​ប្រសាសន៍សាកសួរ​ស្ខទុក្ខពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះលោក យាយ លោក តា បងប្អូន​ទាំងអស់​ដែលបាន​ចូលរួមក្នុង​ពិធីនេះ និងបានផ្តាំផ្ញើ​ធ្វើយ៉ាងណា​ត្រូវសម្រាក​ក្នុងមុងសុវត្ថិភាពជា និច្ច ជៀសវាង​កើតជំងឺ​គ្រុនចាញ់ គ្រុន ឈាម ព្រោះ​រដូវវស្សាសំបូរ​មូសដែក គោល និងមូសខ្លាច្រើនណាស់ និងបានផ្តាំ​ផ្ញើសូមអោយ​មានការប្រុង​ប្រយ័ត្នក្នុងធ្វើ ដំណើរ ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន ការហូបចុក​ត្រូវមាន​អនាម័យ ទឹកត្រូវដាំ​អោយពុះមុនហូប ។

សម្ភារៈផ្តល់ជូន​រួមមាន៖មុងសុវត្ថិភាព​មួយ អាវ១ អង្ករ២៥ គីឡូ មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអីវ១ យួរ ឃីត១ អាហារ​បំប៉ន ១២ កញ្ចប់