អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផ្តល់អំណោយ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ


សាខាកក្រកខេត្ត​ស្វាយរៀង៖ នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៨ លោក ពៅ សារ៉េន ​នាយករង​សាខា​ បានផ្តល់​អំណោយ​មនុស្សធម៌របស់​សាខាដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​ជំនន់ទឹកភ្លៀង ២ គ្រួសារ ​មកពី ឃុំកំពង់ចំឡង និងគ្រួសារក្រីក្រ​មានកូនច្រើន ១ គ្រួសារ មកពីឃុំ​ ចំបក់ស្រុក​ស្វាយជ្រំ សរុប ៣ គ្រួសារ ។ 


ក្នុងឱកាសនោះ​ លោក ពៅ សារ៉េន នាយករង​សាខា បានពាំនាំ​នូវបណ្តាំ​ផ្ញើរសាកសួរ​សុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ចំពោះបងប្អូន​ទាំងអស់​ដោយក្តីនឹក​រលឹក និងផ្ដាំផ្ញើ​ឲ្យយក​ចិត្តទុកដាក់មើល​ថែរក្សា​កូនចៅ ព្រោះរដូវនេះ​ជារដូវវស្សា ទឹកកំពុងតែឡើងខ្លាំង ដើម្បីជៀសវាង​គ្រោះថ្នាក់កើត​ឡើងដោយសារ​ទឹកជំនន់ ។ 


ទន្ទឹមនឹងនោះ សូមរួមគ្នាគោរព​ច្បាប់ចរាចរណ៍ និងរាល់ពេល​ធ្វើដំណើរ​តាមដងផ្លូវ ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង​គ្រោះថ្នាក់កើតមាន​ឡើងជាយថា​ហេតុ ។ អំណោយដែល​បានចែកជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារ៉ុង ១ ថវិកា ៥០,០០០ រៀល ។

គ្រួសារក្រីក្រ ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារ៉ុង ១ ឃីតសម្រាប់ទារក ១ ឈុត ថវិកា ៤០,០០០ រៀល ។