អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ


កក្រក​ ៖ ដើម្បីចូលរួម​អបអរសាទរទិវា​មនុស្សចាស់​កម្ពុជា និងទិវា​មនុស្សចាស់​អន្តរជាតិ ១ តុលា ២០១៨ ក្រោម​ប្រធានបទ "សមាគម​មនុស្សចាស់​ជាយន្តការ​ដ៏សំខាន់ ក្នុងការថែរក្សា​វប្បធម៌​គ្រួសារ និងសង្គមជាតិ" នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានរៀបចំ​ឱ្យមានពិធីជួបជុំ​និងសំណេះ​សំណាលជា​មួយព្រឹទ្ធាចារ្យ ជានិវត្តជនចំនួន ៥៨នាក់ ដែលធ្លាប់​បម្រើការងារ​មនុស្សធម៌យ៉ាង​សកម្មជាមួយ​កាកបាទក្រហម​កម្ពុជានាពេលកន្លងមក ហើយដែល​ពិធីនេះប្រព្រឹត្ត​ទៅនៅភោជនីយដ្ឋាន​ឡឺប្រេស៊ីដង់​ រាជធានីភ្នំពេញ។

 

បន្ទាប់ពីការអានជូននូវសារលិខិត​របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក្នុងឱកាសទិវាមនុស្ស​ចាស់កម្ពុជា និងទិវា​មនុស្សចាស់​អន្តរជាតិ ១ តុលា ២០១៨ ដោយលោក​ជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ រួចមក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា​ធិការ បានពាំនាំ​ប្រសាសន៍របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើសួរសុខ​ទុក្ខ ការគិតគូរ​ចំពោះគុណ​បំណាច់របស់និវត្តជន​ទាំងអស់ ដែល​ធ្លាប់មាន​អនុស្សាវរីយ៍​ដ៏សែន​កំសត់ និង​ការពុះពារ​គ្រប់ឧបសគ្គ​តាមដងផ្លូវដ៏សែនលំបាក​ ដើរឆ្លងកាត់​ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទដាច់​ស្រយាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយក​អំណោយជូន​ដល់ដៃ​ជនរងគ្រោះ។

 

គួររំលឹកថា ការប្រារព្ធទិវានេះ គឺស្របទៅ​នឹងគោលនយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាមសេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ ដែលបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា មនុស្សវ័យចាស់ បានបន្សល់​ទុកស្នាដៃ គុណូបការៈ និងការអប់រំ​ប្រៀនប្រដៅ​ប្រកបដោយ​គតិបណ្ឌិត ហើយបាន​ធ្វើឱ្យព្រះរាជាណាចក្រ​កម្ពុជាយើង​មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិ​វប្បធម៌ដែល​សម្បូណ៌បែប និងសមិទ្ធផល​ទាំងឡាយ ត្រូវបានរក្សា​គង់វង្សរហូតដល់សព្វថ្ងៃនេះ។

ជាមួយគ្នានោះ និវត្តជនបានថ្លែងថា ​ទោះបីពួកគាត់​បាន ចូលនិវត្តរ៍​ហើយក្តី តែពួកគាត់​មានមោទនភាព ចំពោះ​វឌ្ឍនភាព និងសមិទ្ធផល​ធំធេងរបស់​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតនៃ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ធ្វើឱ្យកាកបាទក្រហមកម្ពុជា ​មានការទទួលស្គាល់​ទាំងថ្នាក់ជាតិ និងនៅលើឆាក​អន្តរជាតិ។

 

ជាចំណងដៃក្នុងឱកាស​ជួបជុំនេះ និវត្តជន​ទាំង ៥៨នាក់ បានទទួល​អំណោយ​មនុស្សធម៌ ក្នុងម្នាក់ៗ ថវិកា ២លាន​រៀល មុងសុវត្ថិភាព​មួយ និងការពិសារ​អាហារ​សាមគ្គីមួយ​ពេលទៀតផង៕