អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ ចាស់ជរា កុមារកំព្រា និងគ្រួសារមានជីវភាពខ្វះខាត មកពី ១០ ឃុំ ក្នុងស្រុកស្វាយជ្រំ


សាខាកក្រកខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍​ ៣រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកស្វាយជ្រំ ​ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយ​លោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខា​ និងសហការី ​បាននាំយក អំណោយ​មនុស្សធម៌ទៅ​សួរសុខទុក្ខ និងចែកជូន​ចាស់ជរា ៧៣ គ្រួសារ កុមារ​កំព្រា ២ គ្រួសារ និងគ្រួសារ​មានជីវភាព​ខ្វះខាត ៨៨ គ្រួសារ សរុប ១៦៣ គ្រួសារ មកពី ១០ ឃុំ ក្នុងស្រុក​ស្វាយជ្រំ ។


មានប្រសាសន៍សំណេះសំណាល​នាឱកាសនោះ​លោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា បានពាំនាំ​នូវសេចក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែលតែង​តែគិតគូរសុខ​ទុក្ខប្រជាពលរដ្ឋ​ក្រីក្រ ពិសេស ចាស់ជរា​គ្មានទីពឹង ​កុមារកំព្រា ស្រ្តីមេម៉ាយ និងបានផ្ដាំ​ផ្ញើដល់ពួកគាត់​ឲ្យខិតខំថែរក្សា​សុខភាព មាន​អនាម័យក្នុង​ការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការ​ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីការពារ​ជម្ងឺឆ្លងនានា​ដែលបណ្តាល​មកពីការកង្វះ​អនាម័យ ។


លោកជំទាវបាន​សំណូមពរ​សូមឲ្យបងប្អូន​ដែលរស់នៅក្នុង​សហគមន៍​ទាំងអស់ ត្រូវមាន​ការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈ​គ្នាទៅវិញទៅមក និង ជៀសឲ្យឆ្ងាយ​ពីអំពើអសកម្មនានា​ដែលសង្គម​ជាតិស្អប់ខ្ពើម ណែនាំកូនចៅឲ្យគោរព​ច្បាប់ចរាចរណ៍ ជៀសឲ្យ​ឆ្ងាយពីគ្រឿនញៀន​ ដើម្បីឲ្យសហគមន៍​យើងរស់នៅប្រកបដោយភាពសុខដុមរមនា ។ អំណោយដែលចែកជូនទាំង ១៦៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងថវិកា ៤០.០០០ រៀល ។