អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មកពីឃុំចំនួន៥ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


កក្រក ៖ នៅព្រឹកថ្ងៃពុធ​ ២កើត ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២​ ត្រូវនឹងថ្ងៃ​ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន បានចាត់ក្រុមការងារ​ដឹកនាំដោយ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក​ នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​ បន្តបេសកកម្ម​របស់សម្ដេច​ចៅហ្វាវាំង គង់ សំអុល ​អនុប្រធានអចិន្ត្រៃយ៍ ​កាកបាទក្រហមកម្ពុជា​ អញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយមនុស្សធម៌​ ជូនប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ចំនួន ២២១គ្រួសារ មកពីឃុំ​ចំនួន៥ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ.​ បានពាំនាំនូវព្រះរាជ​បណ្ដាំរបស់ ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ​ សីហនុ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើ​សួរសុខទុក្ខ ក្ដីនឹករលឹក​ និងអាណិត​ស្រលាញ់ដ៏ជ្រាលជ្រៅ ​ចំពោះប្រជាពលរដ្ឋ និងសូមផ្ដាំផ្ញើដល់បងប្អូនឲ្យយកចិត្តទុក​ដាក់មើលថែរក្សា​កូនចៅ មាន​អនាម័យក្នុងការរស់នៅ​ ដោយប្រកាន់ខ្ជាប់​នូវ ហូបស្អាត ផឹកស្អាត និង​រស់នៅស្អាត។ សូមប្រជាពលរដ្ឋ​ថែរក្សាទឹកទុក​សម្រាប់ប្រើប្រាស់​នៅរដូវប្រាំង។ ទន្ទឹមនឹងនោះ សូមប្រជាពលរដ្ឋ​រួមគ្នាគោរព​ច្បាប់ចរាចរណ៍ផ្លូវគោក​ និងរាល់ពេលធ្វើដំណើរ​តាមដងផ្លូវ ​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ ដើម្បីជៀសវាង​គ្រោះថ្នាក់កើត​មានឡើងជាយថាហេតុ។

បងប្អូនប្រជាពលរដ្ឋ​រងគ្រោះទាំងអស់​ មានសេចក្ដីសប្បាយ​រីករាយយ៉ាងខ្លាំង និង​សូមថ្លែងអំណរ​អរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កាកបាទក្រហម​កម្ពុជា ដែលតែង​តែយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​ក្រីក្រ ជួបការលំបាក ជនងាយ​រងគ្រោះ និងរងគ្រោះ​ដោយសារគ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេសគ្រោះ​ទឹកជំនន់នាពេលនេះ ដោយមិនប្រកាន់​វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

គ្រួសាៗនីមួយៗទទួល​បាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ អាវ១ និងថវិកាមួយចំនួន៕