អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ២គ្រួសារ


កាលពី​រសៀល​ថ្ងៃ ទី ២៥ ខែ សីហា ឆ្នាំ ២០១១ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ​សមាជិក​សមាជិកា​មួយចំនួន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់​ ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ចំនួន២ គ្រួសារ​ដែល​ស្ថិតនៅ​ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បណ្តាល​ឱ្យ​កូនស្រី​ម្នាក់ ឈ្មោះ ឌឿ លីន​ដា អាយុ ១៨ ឆ្នាំ ជា​និស្សិត ឆ្នាំ​ទី២ នៅ​វិទ្យាស្ថាន​វ៉ាន់ដា បាន​ស្លាប់​ក្នុង​អគ្គីភ័យ​នោះ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់។

ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ គ្រួសារ​សព​និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ជា​រៀងដ៏រាប​មក លោកជំទាវ​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ការ​លំបាក​របស់​ប្រជាជន​យើង នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​និង​បាន​សំណូមពរ​ឱ្យ​ខិតខំ​ថែរក្សា សុខភាព និង​អនាម័យ ចៀសវាង​ជម្ងឺ​ដង្កាត់​ផ្សេងៗ​មក​បៀតបៀន និង​សូមកុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត និង​ត្រូវ​ខិតខំ​បង្កបង្កើនផល​ដើម្បី​ជួយ​សម្រាល​ជីវភាពថែមទៀត។ ក្នុង​ឱកាស​នោះ​ដែរ​លោកជំទាវ​បាន​ចូលរួម​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​គ្រួសារ ​នីមួយៗ​ទទួលបាន ៖

 អង្ករ ១០០គីឡូក្រាម, មី​យើង ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, សារុង ១, ក្រមា១, មុង១, ភួយ១, កន្ទេល​ជ័រ១, សំពត់​តង់១ និង​ថវិកា ចំនួន ៤,០០០,០០០ រៀល និង ១,០០០,០០០ សម្រាប់​ចូល​បុណ្យសព​ដល់ កញ្ញា ឌឿ លីន​ដា ផងដែរ៕