អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ផ្ដល់មុង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ស្រុកថ្មបាំង ខេត្តកោះកុង


កក្រក ៖ នារសៀល ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់​ឱ្យក្រុមការងារ​ដឹកនាំដោយ ​លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហម​កម្ពុជា ផ្ដល់មុងសុវត្ថិភាពនិងអាវយឺត​ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះ​ដោយជម្ងឺគ្រុនចាញ់គ្រុនឈាម​
ចំនួន ១៦០គ្រួសារ​ មកពីភូមិត្រពាំងខ្នាយ​ ឃុំតាទៃ ស្រុកថ្មបាំង ខេត្តកោះកុង។  ពិធីនេះ​បានការចូលរួម​ដោយសាខាកក្រក​ខេត្តកោះកុង ដឹកនាំដោយលោក លី សារ៉េត​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកជំទាវ​នាយិកា បានពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើសាកសួរ​សុខទុក្ខ​និងក្ដីនឹក​រលឹកពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ច​កាលសម្ដេច​តែងតែគិតគូរ​សុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបា​យអ្វីឡើយ។ លើសពីនេះទៅទៀត លោកជំទាវ បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​យកចិត្តទុក​ដាក់ថែរក្សា​សុខភាព​ឲ្យបាន​ល្អ មានអនាម័យក្នុង​ការរស់នៅ ដោយ​ប្រកាន់ខ្ជាប់នូវ ហូប​ស្អាត ផឹកស្អាត និងរស់​នៅស្អាត ត្រូវគេង​ក្នុងមុងជានិច្ច ការពារកុំឲ្យមូស​ខាំនាំឲ្យកើតជំងឺ​គ្រុនចាញ់-គ្រុនឈាម និងជំងឺ​ឆ្លងផ្សេងៗ។ ចំពោះស្ត្រី​មានផ្ទៃពោះ ត្រូវទៅពិនិត្យ​សុខភាពនៅ​មណ្ឌលសុខភាព ហើយលេបថ្នាំឲ្យ​បានទៀងទាត់ និងខិតខំ​ប្រកបរបររកចិញ្ចឹមជីវិត ដើម្បីស្ដារជី​វភាពគ្រួសារ​ឡើងវិញ។

ជាការឆ្លើយតប បងប្អូន​ប្រជាពលរដ្ឋ មានសេចក្ដី​សប្បាយរីករាយ​ក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហម​កម្ពុជា ដែលតែង​តែចែករំលែកនូវ​ក្ដីស្រលាញ់ ក្ដីអាណិតអាសូរ ដល់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះ និងសូមជូន​ពរដល់សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធាន ឲ្យជួបតែសេចក្ដីសុខនិង​ពុទ្ធពរទាំង៤​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ជូនថា៖ មុងសុវត្ថិភាព​ជាអំណោយ​របស់សាខា​កាកបាទក្រហម​ចិន ខេត្តក្វាងស៊ី ដែលបានផ្តល់ជូនកាកបាទក្រហម​កម្ពុជាចំនួន ២០.០០០មុង កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ៕