អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាផ្តល់មុងចំនួន ៥០០ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅសង្កាត់ចំនួន៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ


កក្រក ៖ នៅព្រឹកថ្ងៃ​ពុធ ៣កើត ខែភទ្រ​បទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានចាត់ក្រុម​ការងារ​ដឹកនាំដោយ​ ឯកឧត្តម សុខ ឡុង នាយក នាយកដ្ឋាន​សុខភាព កាកបាទ​ក្រហមកម្ពុជា បានចុះផ្ដល់​សម្ភារមួយ​ចំនួនរួមមាន មុងសុវត្ថិភាព​ចំនួន ៥០០មុង និងអាវយឺត​ចំនួន ២០កេស ជូនដល់​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ទុ​កផ្ដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ដែលប្រឈម​នឹងជំងឺគ្រុនចាញ់-គ្រុនឈាម​ចំនួន ២៥០គ្រួសារ មកពីសង្កាត់​ចំនួន៨ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ ពិធីនេះដែរ បានការចូលរួម​ទទួលដោយ លោកជំទាវ មុំ សណ្ដាប់ អគ្គហេរ​ញ្ញឹកសាខាកាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ ឡុង បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និង​ក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាលសម្ដេច​តែងតែគិតគូរ​សុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ មានទុក្ខ​លំបាក ជនងាយ​រងគ្រោះ និងរងគ្រោះដោយសារ​គ្រោះមហន្តរាយផ្សេងៗ។ លើសពីនេះ​ទៀត ឯកឧត្តម​ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តា​យកចិត្តទុកដាក់ថែរក្សា​សុខភាពឲ្យបានល្អ មានអនាម័យ​ក្នុងការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុង ការពារកុំឲ្យ​មូសខាំដែលជាហេតុបង្ក​ឲ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្ត្រី​មានផ្ទៃពោះត្រូវទៅពិនិត្យ​សុខភាពនៅមណ្ឌលសុខភាព ហើយលេបថ្នាំ​ឲ្យបានទៀងទាត់​ទៅតាមការណែនាំ​របស់គ្រូពេទ្យ និងប្រកបរបរ​ចិញ្ចឹមជីវិតដើម្បីស្ដារ​សេដ្ឋកិច្ចគ្រួសារ​ឡើងវិញ។

ប្រជាពលរដ្ឋទាំ​ងអស់​ មានសេចក្ដីរីករាយ​ក្រៃលែង និងសូម​ថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា ដែលតែងតែ​មានចិត្តអាណិត​អាសូរ ចែករំលែក​នូវក្ដីស្រលាញ់​ដល់​ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ​ដោយមិនប្រកាន់​រើសអើង​វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងសូមជូនពរ​ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ឲ្យជួបតែ​សេចក្ដីសុខ​និងពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។