អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់មុងសុវត្ថិភាព ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ ដំបង


កក្រក ៖ នៅព្រឹក​ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍​ ឆ្នាំច សំរឹទ្ធិស័ក ​ពស២៥៦២ ត្រូវនឹង​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា បានចាត់​ឲ្យក្រុមការងារ​ដឹកនាំដោយ ឯកឧត្តម សម កុសល នាយក នាយកដ្ឋាន ធនធាន​មនុស្ស ទីស្នាក់ការកណ្តាល ​កាកបាទក្រហមកម្ពុជា ចុះ​ផ្តល់សម្ភារៈ​មួយចំនួន​រួមមាន៖ មុងសុវត្ថិភាព ៥០០ ខោអាវ ២០កេស និងចាន​បង្គន់ ៥កេស ជូន​សាខាកាកបាទ ក្រហម​កម្ពុជា ខេត្តបាត់ដំបង សម្រាប់ទុកផ្តល់​ជូនប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ដែលប្រឈម​នឹងជំងឺគ្រុនឈាម ​គ្រុនចាញ់។ កម្មវិធីនេះ បានការចូលរួម​ទទួលដោយ លោក សូស សុភ័ក្ភ្រ លេខាធិការ​គណៈកម្មាធិការ​សាខា លោកនាយក​សាខា មន្រ្តីប្រត្តិបត្ត​សាខា និងយុវជន​កាកបាទក្រហម​កម្ពុជា សរុបចំនួន ១៣នាក់។

ក្នុងពេល​ព្រឹកថ្ងៃនេះដែរ ក្រុម​ការងារដឹកនាំ​ដោយ ឯកឧត្តម សម កុសល រួមដំណើរ ​ដោយ លោក សូស សុភ័ក្ភ្រ លេខាធិការ​គណៈកម្មាធិការសាខា លោកនាយក​សាខា មន្រ្តីប្រត្តិបត្ត​សាខា និងយុវជនកាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខទុក្ខ និងចែកអំណោយ​ដោយផ្ទាល់ជូន ប្រជាពលរដ្ឋចាស់ជរា ទុរគតជន និងប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត ចំនួន ១៨គ្រួសារ នៅភូមិ១៣មករា សង្កាត់​ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​នាយក បានពាំនាំនូវប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ និងសារអំពាវ​នាវរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារ ​សូមឲ្យបងប្អូន​យកចិត្តទុកដាក់​ថែទាំសុខភាព បរិភោគទឹកស្អាត សំរាកក្នុង​មុងជានិច្ច និងសំអាតបរិដ្ឋានឲ្យបានស្អាត បង្កា​រជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺ​ឆ្លងផ្សេងៗ ចំពោះអ្នក​មានបញ្ហាសុខភាព ត្រូវទៅកាន់​មណ្ឌលសុខភាព​ដែលនៅក្បែរលំនៅដ្ឋាន​ជាដើម។

គ្រួសារនីមួយៗ​ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធវីឃែរ ១កេស សារុង១ ក្រមា១ អាវ២ មុងសុវត្ថិភាព១ និងថវិកាមួយចំនួន។