អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់មុងសុវត្ថិភាព ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី


កក្រក ៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា ដឹកនាំដោយ​ ឯកឧត្តម កៀង វឌ្ឍនៈ ​ជំនួយការអគ្គលេខាធិការដ្ឋាន ​កាកបាទក្រហម​កម្ពុជា និងសហការី ​បានប្រគល់​នូវសម្ភារៈមួយ​ចំនួនរួម​មាន មុងសុវត្ថិភាព៥០០ បង្គន់ចល័ត៥០​ និងសំលៀកបំពាក់​ចំនួន២០កេស ដែលជាអំណោយ​របស់កាកបាទក្រហមចិន ខេត្ត​ក្វាងស៊ី តាមរយៈកាកបាទ​ក្រហមកម្ពុជា ជូនដល់​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​មណ្ឌលគិរី ដែលធ្វើឡើង​នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌល​គិរី។

ឆ្លៀតក្នុងឱកាស​នោះដែរ លោក រឿង ផៃរិទ្ធិ ​ហេរញឹកគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហម​កម្ពុជា ដែល​បានប្រគល់នូវសម្ភារៈប្រើប្រាស់​ទាំងនេះ ជូនដល់​សាខា ហើយសាខា​នឹងយកអំណោយ​ទាំងនេះទៅចាត់ចែង​តាមតម្រូវការ និង​បន្តសកម្មភាព​ការងារមនុស្សធម៌ ​ទៅដល់​ប្រជាពលរដ្ឋដែល​ងាយរងគ្រោះ និងឆ្លើយតបឲ្យបានទាន់​ពេលវេលា៕