អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់មុងសុវត្ថិភាព ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។


សាខាកក្រក ​ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃ សៅរ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ​កញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រោះគ្រោះមហន្តរាយ​ នៃកាកបាទក្រហម​កម្ពុជា និងសហការី​ បានប្រគល់មុង​សុវត្ថិភាព ៥០០ និង​សំលៀកបំពាក់​ចំនួន២០កេស ដែលជា​អំណោយរបស់​កាកបាទក្រហមចិន ខេត្តក្វាងស៊ី តាម ​រយៈកាកបាទក្រហមកម្ពុជា ផ្តល់ជូន​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ។

បន្ទាប់ពីពិធី​ប្រគល់នៅសាខារួច ឯកឧត្តម អ៊ុយ សំអាត និងលោក ជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខា​ខេត្តព្រះវិហារ និងក្រុមការងារ​ បាននាំយក មុង និង អាវ ផ្តល់ជូន ប្រជាពលរដ្ឋ ​ចំនួន ១៣០ គ្រួសារ មកពីភូមិចំនួន ៤ ក្នុងសង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ​ដែរឯកឧត្តម​ បានពាំនាំនូវ​ប្រសាសន៍សាកសួរស្ខទុក្ខ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចំពោះលោក​យាយ លោកតា​ បងប្អូនទាំងអស់​ដែលបានចូលរួមក្នុងពិធីនេះ​ និងបានផ្តាំ ផ្ញើធ្វើយ៉ាងណាត្រូវសម្រាកក្នុងមុង​ជានិច្ច ជៀសវាង ​កើតជំងឺគ្រុនចាញ់ គ្រុនឈាម ព្រោះរដូវវស្សាសំបូរមូសដែកគោល និងមូសខ្លាណាស់ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហម​កម្ពុជា ដែលបាន​ប្រគល់មុងសុវត្ថិភាព និងអាវ ដល់សាខា ហើយ​សាខា បានយកផ្តល់​ជូនបងប្អូនប្រជាពលរដ្ឋ​នាពេលនេះ នឹងបន្តយកអំណោយ​ទាំងនេះប្រគល់​ជូនប្រជា ពលរដ្ឋងាយរងគ្រោះ​បំផុត ជាពិសេស​ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយ​ទឹកជំនន់ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលា៕

សម្ភារផ្តល់​ជូនរួមមាន៖មុង១ អាវ ១ ចំណែកលោកយាយ ​លោកតា ដែលមានជីវភាពខ្វះខាត ចំនួន ៦ គ្រួសារ បានទទួលបន្ថែម អង្ករ២៥ គីឡូ ឃីត ១។