អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា និងប្រារព្ធរៀបចំបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមនៅខេត្តកំពង់ស្ពឺ


អបអរសាទរទិវាពិភព​លោកសង្គ្រោះបឋម​ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោម​ប្រធានបទ ​“ការផ្តល់សេវា​សង្គ្រោះបឋមក្នុង​ពេលគ្រោះ​ថ្នាក់ចរាចរណ៍”។ ជារៀងរាល់ឆ្នាំ សមាគម​ជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ នៅជុំវិញពិភពលោកបាន​រៀបចំព្រឹត្តិការណ៍​បង្ហាញពីរបៀប​សង្គ្រោះបឋម​ដល់ប្រជាពលរដ្ឋ​ជាសាធារណៈ​នាថ្ងៃសៅរ៍សប្តាហ៍ទី២ នៃខែកញ្ញា ​ដើម្បីលើកកម្ពស់​ការយល់ដឹង​ជាសាធារណៈ ។

កាកបាទក្រហមកម្ពុជា​ ជឿជាក់ថាជំនួយ​សង្គ្រោះបឋមដំបូង​គេគួរតែផ្តល់​ជូនដល់មនុស្ស​គ្រប់រូប ​រួមទាំងជនងាយ​រងគ្រោះបំផុត​ផងដែរ។ ជាក់ស្តែង​ក្នុងឆ្នាំ ២០១៧ កាកបាទក្រហម
កម្ពុជា​បានបណ្តុះបណ្តាល​បុគ្គលិកក្នុងវិស័យ​ឯកជនបាន​ចំនួន ១.៣២៩នាក់ ​បុគ្គលិកកក្រក ​និងអ្នកស្ម័គ្រចិត្ត​ចំនួន៥១៦នាក់។ 
ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ និងប្រារព្ធរៀបចំ​បើកវគ្គផ្សព្វផ្សាយ​វិជ្ជាសង្គ្រោះបឋម​នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ៨ ខែកញ្ញា​ និងខេត្តសៀមរាប នាថ្ងៃទី ១៤ ខែកញ្ញា ដើម្បីចូលរួម​អបអរសាទរ​ទិវាពិភពលោក​សង្គ្រោះបឋម ប្រចាំឆ្នាំ២០១៨។