អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា​ទទួល​អំណោយ ពី​ព្រះចៅអធិការ​វត្ត​សែន​សុខ


ដោយ​មើលឃើញ​ការ​លំបាក​របស់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ ទឹកជំនន់​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១ ព្រះ​ចៅអធិការ ព្រះនាម​មួង​សាង គង់​វត្ត​សែន​សុខ ភូមិ​សែន​សុខ​ទី១ ឃុំ​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​រួម​ជា​មួយ​ឧបាសក ឧបាសិកា​ជើងវត្ត​មាន​ព្រះទ័យ​ចូល​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​ កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​គណៈកម្មាធិការ​វត្ត​យក​បច្ច័យ​ចំនួន២០ ម៉ឹ​ន​រៀល អង្ករ​ចំនួន ១៦៤គីឡូក្រាម មី​ចំនួន៣កេស ទឹកដោះគោ ២០កំប៉ុង និង​សម្ភារៈ​មួយចំនួន​មក​ប្រគល់​ជូន​កាកបាទ​ក្រហម​កម្ពុជា។

មានប្រសាសន៍​ក្នុង​ពិធី​ទទួល​ទេយ្យទាន​នោះ លោកស្រី​ ជា សុ​ម៉ាលី នាយិកា​រង នាយកដ្ឋាន ទំនាក់ទំនង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ចំពោះ​ព្រះ​ចៅអធិការ វត្ត​សែន​សុខ និង​គណៈកម្មាធិការ​ឧបាសក ឧបាសិកា​វត្ត​ដែល​មាន​ព្រះទ័យ និង​ទឹក​ចិត្តបាន​យក​បច្ច័យ​និង​សម្ភារៈ​ទាំងអស់​នេះ​មក​ប្រគល់​ជូន​កាកបាទ​ ក្រហម​កម្ពុជា​គឺ​ចំ​ពេល​ដែល​ប្រជាជន​នៅ​ខេត្ត​ចំនួន ១៧ បាន​នឹង​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​កំពុង​ត្រូវការ​ចាំបាច់។ លោកស្រី​បាន​បន្តទៀតថា អំណោយ​ទាំងអស់​នេះ​កាកបាទក្រហមកម្ពុជា​នឹង​ធ្វើ​ការ​ចែក​ជូន​ដល់ដៃ​ប្រជាជន​ រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​នា​ពេលឆាប់ៗខា​មុខ​នេះ។