អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


កក្រក​ ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែកញ្ញា​ ឆ្នាំ២០១៨ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានចាត់ឱ្យ​ក្រុមការងារដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ និងឯកឧត្តម​ វ៊ី​ សំណាង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ រួមដំណើរដោយ​ប្រតិភូចិន​តំណាងឱ្យ​សាខាកាកបាទក្រហមចិន​ ខេត្តក្វាងស៊ី ចុះសួរសុខទុក្ខ​ និងចែកអំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលប្រឈមនឹងជំងឺគ្រុនចាញ់​-គ្រុនឈាម ចំនួន​ ៧៥៥គ្រួសារ​ ដែលរស់នៅស្រុកថ្ពង​ និងស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។​

ពិធីនេះរៀបចំឡើងនៅទីតាំង​ពីរកន្លែងផ្សេងគ្នាគឺ​ ទីតាំងទី១​ នៅវត្តជ្រាវ ឃុំអមលាំង ស្រុកថ្ពង ដែលមានប្រជាពលរដ្ឋ​ទទួលអំណោយ​ចំនួន ៤២៣គ្រួសារ​ និងទីតាំងទី២​ នៅសាលាបឋមសិក្សាល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋ​ ៣៣២គ្រួសារ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​ និងសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារថា សូមបងប្អូនត្រូវយកចិត្តទុកដាក់​ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច​ និងសូមសម្អាត​បរិស្ថានឱ្យបានស្អាត ​បំបាត់ទឹកដក់ សំរាមស្អុយរលួយ ជៀសវាងការកើតជំងឺគ្រុនចាញ់​ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះអ្នកមានបញ្ហាសុខភាព​ ឬស្រ្តីមានផ្ទៃពោះ​ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព​ ដើម្បីព្យាបាល​ ឬសម្រាលកូនបាន​ទាន់ពេលវេលា។​ ទន្ទឹមនេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់​ គិតគូរពីសុវត្ថិភាពចរាចរណ៍​ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។

តាមរយៈក្រុមការងារ​ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខ​ប្រជាពលរដ្ឋ​ពេលដែលមាន​ទុក្ខលំបាក ដោយមិន​រើសអើង​ ជាតិសាសន៍ វណ្ណៈ​ ពណ៌សម្បុរ​ ឬប្រកាន់និន្នាការ​នយោបាយឡើយ។

អំណោយ​ដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន​ ៖​ មុងសុវត្ថិភាព​ ១​ អាវយ៉ឺត​ ១​ និងថវិកាសម្រាប់ការធ្វើដំណើរ (មុងជា​អំណោយសាខា​កាកបាទក្រហមចិន​ ខេត្តក្វាងស៊ី)។ ដោយឡែក​សម្រាប់លោក​យាយ​ លោកតាចំនួន​ ២៥នាក់​ ក្នុងម្នាក់ៗទទួលបាន​បន្ថែម​នូវ​ ខោ​ ឬសំពត់សឹង​ ១ និងអាវ​ ឬអាវប៉ាក់​ ១​ និងថវិកាចំនួន​ ១ម៉ឺនរៀល​ ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រាប់ក្នុងឱកាស​ពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕