អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ រ មកពីភូមិចំនួន៩ ក្នុងឃុំល្វេ ស្រុកកោះសូទិន


កក្រក ៖ ដោយមើលឃើញ​អំពីស្ថានភាព​ទឹកជំនន់នៅតែ​បន្តឡើងនៅ​តាមដងទន្លេ​មេគង្គ នាព្រឹកថ្ងៃ ពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានចាត់ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក​នៃនាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា និងឯកឧត្តម គួច ចំរើន អនុប្រធាន​កិត្តិយសាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ​និងផ្តល់អំណោយ​មនុស្សធម៌ របស់កាកបាទក្រហម​កម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​រងគ្រោះទឹកជំនន់​ចំនួន ២.០២៩គ្រួសារ មកពីភូមិចំនួន៩ ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

 

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើសួរសុខ​ទុក្ខ និងសារអំពាវ​នាវពីសំណាក់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ប្រធាន សូមឲ្យបងប្អូ​នប្រជាពលរដ្ឋទាំ​ងអស់យក​ចិត្តទុកដាក់ និងគិតគូរពីបញ្ហា​សុខភាព​រស់នៅ​ប្រចាំថ្ងៃ “ស្អាត៣យ៉ាង៖ ហូបស្អាត ផឹកស្អាត រស់នៅស្អាត” សូមមើល​ថែ ចាស់ជរា ជនពិការ និងកូនតូចៗ​ឱ្យបាន​ល្អជៀសវាង​គ្រោះថ្នាក់ដោយ​យថាហេតុ​ផ្សេងៗ ហើយពេលគេងត្រូវដាក់​មុងការពារកុំឲ្យ​មូសខាំ ជៀសវាង​នូវការកើត​ជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ប្រសិនបើមាន​បញ្ហាសុខភាព​សូមបង-ប្អូនប្រញាប់​ទៅមណ្ឌល​សុខភាពឲ្យបានឆាប់​ ហើយសូម​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ប្រកប​មុខរបរ​បង្កបង្កើនផល​ឡើងវិញនៅ​ពេលទឹកស្រក ដើម្បីកសាង​សេដ្ឋកិច្ចគ្រួសារ។

 

ប្រជាពលរដ្ឋ​រងគ្រោះក្នុងឃុំល្វេ ស្រុកកោះសូទិនបានថ្លែងអំណរគុណ​ដល់កាកបាទក្រហម​កម្ពុជា ជាពិសេស សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា តែងតែ​គិតគូរសុខទុក្ខ និងចែករំលែក​នូវក្ដីស្រលាញ់​មួយនេះជូនដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗរូបដោយ​មិនប្រកាន់រើសអើងវណ្ណៈជាតិ សាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោ បាយអ្វីឡើយ។

 

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ក្រមា១ និងអាវ១។

សូមបញ្ជាក់ជូនថា កាកបាទក្រហម​កម្ពុជា បានផ្តល់អំណោយ​ជូនប្រជាពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់នៅក្នុងខេត្ត​កំពង់ចាមនេះ សរុបចំនួន ៧.៣៥០គ្រួសារ ភូមិចំនួន​៣៥ ឃុំចំនួន៥ ស្រុកកំពង់សៀម និងស្រុកកោះសូទិន ចាប់តាំង​ពីថ្ងៃ ៣ មកដល់ ២២ ខែសីហា នេះ៕