អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាទទួលអំណោយជា អង្ករ, សារុង និងថវិកា ពីសប្បុរសជន


នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ នេះ លោកជំទាវ អាន្នី សុខអាន អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានទទួល​ជួបសវនការ និងទទួលអំណោយជា អង្ករចំនួន ៧០តោន, សារុងចំនួន ២ពាន់, អាវចំនួន ១០ម៉ឺន និងថវិកាចំនួន ៥ម៉ឺនដុល្លារ ពីសប្បុរសជន​ សម្រាប់ប្រតិបត្តិការ​មនុស្សធម៌​ជួយប្រជាពលរដ្ឋ​រងគ្រោះដោយ​គ្រោះធម្មជាតិ។ធនធានដែល​សប្បុរសជនបាន​បរិច្ចាគនាពេល​នេះរួមមាន ៖


១/ អាវចំនួន ១០០.០០០អាវ ស្មើនឹងថវិកា ៣០០.០០០ដុល្លារ (សាមសិបម៉ឺន​ដុល្លារអាមេរិក) ពីក្រុមហ៊ុន យូ អាយ ស៊ី (UIC Apperel manufacturing Co.,LTD) ដែលដឹកនាំ​ដោយ លោក លីន ជែមជីង (Mr. Lin James Ching) អគ្គនាយកក្រុមហ៊ុន។


២/ អង្ករចំនួន ២០តោន (ម្ភៃតោន) ពីក្រុមហ៊ុន​អេមរុ រ៉ាយស៍​ ខេមបូឌា (AMRU RICE CAMBODIA) ដែលដឹកនាំ​ដោយ ឧកញ៉ា សុង សារ៉ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។


៣/ អង្ករចំនួន ៥០តោន (ហាសិបតោន) និង​សារុងចំនួន ២.០០០ (ពីរពាន់សារុង) ពី លោកជំទាវ សុខ កែវ ច័ន្ទសារុន និង​ក្រុមគ្រួសារ។


៤/ ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ​ផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) ដែលដឹកនាំ​ដោយ​ លោក រ៉ូឡេនដ៏ បាឡា (Mr. Roland Bala) អគ្គនាយកក្រុមហ៊ុន។

 

ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំ​ប្រសាសន៍ផ្តាំសួរសុខ​ទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​សម្តែងនូវកិច្ច​ស្វាគមន៍យ៉ាងកក់​ក្តៅ និងថ្លែងអំណរគុណ​ដល់គណៈប្រតិភូ​ដែលបាននាំយក ថវិកា ស្បៀង និងសម្ភារ មក​ចូលរួមចំណែកក្នុងសកម្មភាព​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដើម្បីបន្ត​ចែកជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​គ្រោះធម្មជាតិផ្សេងៗ ជាពិសេស​ ប្រជាពលរដ្ឋដែល​កំពុងរងគ្រោះ​ដោយទឹកជំនន់​នៅតាមបណ្តា​ខេត្តនានា។ ជាមួយនឹងការថ្លែង​ជម្រាបជូនពី​វឌ្ឍនភាព​របស់កាកបាទក្រហម​កម្ពុជា លោកជំទាវ​អនុប្រធាន បានកោតសរសើរ​ចំពោះ​ទឹកចិត្តមនុស្សធម៌​ប្រកបដោយ​សទ្ធាជ្រះថ្លារបស់​សប្បុរសជន ដែល​បានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ហើយ​ក្នុងនាម កាកបាទក្រហម​កម្ពុជា ជាអាជ្ញាធរ​សាធារណៈលើវិស័យ​មនុស្សធម៌បាននាំយក​ស្បៀង សម្ភារ និងថវិកា ជូនដល់​ប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ក្នុង​ពេលថ្មីៗនេះ បានជាង ១៦.០០០គ្រួសារ ដើម្បីជួយសម្រាល​ការលំបាក​ដល់គ្រួសាររងគ្រោះទាំងនោះ។

 

ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនឹងនោះ សប្បុរជនទាំងអស់បានសម្តែងនូវសេចក្តីជឿទុកចិត្តចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស៕