អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម។


កក្រក ៖ នៅព្រឹកថ្ងៃ អាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ នេះ​ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា រួមដំណើរ​ដោយ ឯកឧត្តម គួច ចំរើន អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ចាម បានបន្តចុះ​សួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌ លើកទី៨របស់​កាកបាទក្រហម​កម្ពុជា ជូនដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៥០គ្រួសារ មកពីភូមិចំនួន៨ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីបាន​ពាំនាំប្រសាសន៍​ផ្ដាំផ្ញើសួរសុខទុក្ខ ​និងសេចក្ដីនឹករលឹក​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម​កម្ពុជា លោកជំទាវ​អគ្គលេខាធិការ ​បានជម្រាប​ជូនបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាព​រស់នៅប្រចាំថ្ងៃ​ ជាពិសេស​នៅរដូវទឹកជំនន់​នេះ ហើយពេលគេងត្រូវដាក់​មុងការពារកុំ​ឲ្យមូសខាំ ជៀសវាងនូវការ​កើតជំងឺគ្រុនឈាម​ និងជំងឺផ្សេងៗ និងត្រូវប្រុងប្រយ័ត្ន​ចំពោះ​សត្វអាសិរពិស​គ្រប់ប្រភេទ។ ចំពោះស្ត្រីមាន​ផ្ទៃពោះត្រូវរក​ទីតាំងសុវត្ថិភាព​នៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួល​តាមដានពិនិត្យ​សុខភាពឱ្យបាន​ទៀងទាត់។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែចែករំលែក​នូវក្ដីស្រលាញ់​មួយនេះជូន​ដល់ប្រជាពលរដ្ឋ​គ្រប់ៗរូប និងសូមជូនពរ​ដល់សម្ដេច​ប្រធានជួបតែសេចក្ដីសុខ​ និងទទួលបាន​នូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១។ ក្រណាត់ស ១ដុំ និងថវិកាចំនួន ១០.០០០រៀល ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។