អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ស្រុក​ព្រែក​ប្រសព្វ​ចំនួន ៦២១គ្រួសារ​ទទួល អំណោយ​ពី​រាជរដ្ឋា​ភិបាល​​និង​កាកបាទក្រហមកម្ពុជា


នា​ព្រឹក​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០១១ ឯកឧត្តម ខាំ ភឿន អភិបាលខេត្ត​ក្រចេះ​ដំណាង​ឱ្យ​រាជរដ្ឋាភិបាល និង​លោក ហួ គឹម​ហួត នាយក នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញកិច្ច ដំណាង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ សមាជិក សមាជិកា​សាខា ជា​ច្រើន​រូប បាន​នាំ​យក​អំណោយ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​និង​កាកបាទ​ក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ គ្រោះ​ទឹក​ជំនន់​ចំនួន ៦២១គ្រួសារ​បណ្តាល​ឱ្យ​លិច ផ្ទះសម្បែង និង​ផលដំណាំ​ស្ទើរ​គ្មាន​សល់។

បន្ទាប់ពី​លោក វ៉ា ថន អភិបាលស្រុក​ព្រែក​ប្រសព្វ បាន​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ដោយមាន​ប្រសាសន៍​ថា​ក្នុង​បណ្ដា​ ឃុំ​ចំនួន ៨ របស់​ស្រុក​ព្រែក​ប្រសព្វ គឺ​មាន​ឃុំ​ចំនួន៥ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​សរុប​មាន​ប្រជាជន​រងគ្រោះ​ចំនួន ៥,៤៣៧គ្រួសារ និង​បណ្តាល​ឱ្យ​ប្រជាជន​ស្លាប់​ចំនួន ១១នាក់។

មាន​មតិ​សំណេះ​សំណាល​នា​ឱកាស​នោះ, ឯកឧត្តម​ ខាំ ភឿន បាន​ សម្តែង​នូវ​ការ​អាណិតអាសូរ និង​ចូលរួម​សោកស្តាយ ដែល​គ្រោះ​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ជាច្រើន​ដែល​នេះ​ហាក់ដូចជា​ការ​ចាប់ ផ្តើម​កសាង​ជីវភាព​សារ​ជាថ្មី ឯកឧត្តម​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ផង​ដែរ​ ដល់​គ្រួសារ​សព និង​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ជា​រៀងដ៏រាប​មក លោកជំទាវ​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ការ​លំបាក​របស់​ប្រជាជន​យើង នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស។ ឯកឧត្តម​ក៏បាន​ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​និង​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ ហើយក៏​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​លេង​ទឹក​នោះ​ឡើយ។

ឯកឧត្តម​ខាំ ភឿន ក៏បាន​អំពាវនាវ​ទៀត​ថា ឱ្យ​បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ថែរក្សា សុខភាព និង​អនាម័យ ចៀសវាង​ជម្ងឺ​ដ​ងា្ក​ត់ផ្សេងៗ​មក​បៀតបៀន និង​សូមកុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត និង​ត្រូវ​ខិតខំ​បង្កបង្កើនផល​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បងប្អូន​ ថែមទៀត​នៅពេល​ទឹក​ស្រក។

អំណោយ​ដែល​យកមក​ចែក​ជូនប​ង​ប្អូន​រងគ្រោះ​នៅ​ពេលនេះ​ក្នុង​មួយគ្រួសារៗ​ទទួល ​បាន អង្ករ ២៥គីឡូក្រាម ដែល​ជា​អំ​ណាយ​របស់​រាជរដ្ឋាភិបាល និង​មី ១កេស​តូច មុង១ ភួយ១ ក្រ​ម៉ា១ សារុង១ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា។