អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហម កម្ពុជា បន្ដចុះសួរសុខទុក្ខរងគ្រោះដោយទឹកជំនន់ នៅខេត្ដត្បូងឃ្មុំ


កក្រក ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ ​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា រួមដំណើរ​ដោយ ឯកឧត្តម លី លេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ​លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា បានបន្ត​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនដល់ប្រជា​ពលរដ្ឋរង​គ្រោះដោយទឹកជំនន់ចំនួន ១៣៧៥គ្រួសារ មកពីភូមិ​ចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

 

ឆ្លៀតក្នុងឱកាស​ចុះសួរសុខទុក្ខនោះ លោកជំទាវ​អគ្គលេខាធិការ បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែង​តែគិតគូរ​សុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក និងជនរងគ្រោះ​ដោយសារគ្រោះទឹកជំនន់ ដោយ​មិនប្រកាន់​រើសអើងវណ្ណៈ ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។ លើសពីនេះទៀត លោកជំទាវ បានអំពាវ​នាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស​គ្រប់ប្រភេទ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព​ ដើម្បីងាយស្រួល​តាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយសូមប្រជាពលរដ្ឋប្រញាប់ប្រញាល់ប្រកប​មុខរបរបង្ក​បង្កើនផលឡើងវិញនៅ​ពេលទឹកស្រក ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ។

 

ប្រជាពលរដ្ឋ​រងគ្រោះទាំងអស់ មានសេចក្ដី​ត្រេកអរ​ជាខ្លាំង និងសូមថ្លែងអំណរ​គុណដល់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែងតែ​ចែករំលែក​នូវក្ដីស្រលាញ់មួយនេះជូន​ដល់បងប្អូនប្រជាពលរដ្ឋ​គ្រប់ៗរូប និងសូមជូនពរដល់សម្ដេចប្រធាន​ជួបតែ​សេចក្ដីសុខ និងទទួលបាន​នូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយដែលនាំយកមកថ្ងៃនេះ បានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេសក្នុងទិវា ៨ ឧសភា​ ដែលគ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ក្រណាត់ស ១ដុំ និងថវិកាមួយចំនួន។

សូមបញ្ជាក់ជូនថា​ ក្រណាត់ស ១ដុំ និងថវិកាចំនួន ១០,០០០រៀល ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

 

ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា នឹងបន្តសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ក្នុងការចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា៕