អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំកោះស្នែង ទទួលអំណោយពីសាខាកក្រកខេត្តស្ទឹងត្រែង


សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នៅរសៀល​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះ លោកស្រី សន សុខា អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជាខេត្ត​ស្ទឹងត្រែង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ​សាខា អនុសាខាស្រុក បាននាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន១៦០គ្រួសារ ដែលអញ្ជើញ​មកពី៤ភូមិ ក្នុងនោះមានភូមិកោះស្នែង កោះកី កោះ​ស្រឡៅនិង​ភូមិជាំធំ ឃុំកោះស្នែង ស្រុកថាឡា​បរិវ៉ាត់ ខេត្តស្ទឹងត្រែង។

 

នៅក្នុងឱកាសជួប​សំណេះសំណាលជាមួយ​នឹងប្រជាពលរដ្ឋដែល​រងគ្រោះដោយ​ទឹកជំនន់ លោកស្រីអនុប្រធាន បានពាំនាំ​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពី​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ឱ្យ​ថែទាំសុខភាព​ឱ្យបានល្អ ត្រូវរស់នៅ​ស្អាត ពិសាទឹកឆ្អិន និងគេង​ក្នុងមុងជានិច្ច សូមជួយ​មើលថែទាំ​ចាស់ជរា និងកូនតូចៗឱ្យបានល្អ​ជៀសវាងគ្រោះថ្នាក់​ជាយថាហេតុណា​មួយកើតឡើងក្នុងពេល​ដែលមានគ្រោះទឹកជំនន់​នេះ។

អំណោយដែល​ចែក ក្នុង១គ្រួសារទទួលបាន : អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីត ១កញ្ចប់។