អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ នៅខេត្តក្រចេះ


កក្រក​ ៖​ នៅថ្ងៃសៅរ៍ ៨រោច ​ខែទុតិយាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៨ នេះ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា ​រួមដំណើរជាមួយ ឯកឧត្តម ធុន គ្រី ប្រធាន​គណៈកម្មាធិការ សាខាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មធិការសាខា​ និងសហការី បានបន្ត​នាំយកអំណោយមនុស្សធម៌​ កាកបាទក្រហមកម្ពុជា​ចែកជូន​ដល់ប្រជាពលរដ្ឋ​ រងគ្រោះដោយសារ​ទឹកជំនន់ ចំនួន ៤២១ គ្រួសារ ដែលក្នុងនោះ​រួមមាន សង្កាត់ក្រចេះ៧០ចំនួនគ្រួសារ សង្កាត់អូរឬស្សី១៩៣ចំនួនគ្រួសារ សង្កាត់រកា​កណ្តាលចំនួន៨គ្រួសារ ​សង្កាត់ក្រគរចំនួន៥០គ្រួសារ ​នឹងឃុំបុសលាវ​ចំនួន ១០០ គ្រួសារ ដែលការចែកចាយ​បានធ្វើឡើង​ចំនួន៥កន្លែងផ្សេងៗគ្នា ។ 


នៅក្នុងឱកាសជួប​សំណេះសំណាល​ជាមួយនឹងប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយទឹកជំនន់​ លោកជំទាវអគ្គលេខាធិការ ​បានសំដែង​នូវទឹកចិត្ត​អាណិតអាសូ ចំពោះបងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយក្នុងឱកាសនោះដែរ លោកជំទាវ​ក៏បានពាំនាំផ្តាំ​ផ្ញើសួរសុខទុក្ខ​ពីសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ឱ្យថែទាំសុខភាព​ឱ្យបានល្អ ត្រូវរស់នៅ​ស្អាត ពិសាទឹកឆ្អិន និងគេង​ក្នុងមុងជានិច្ច សូមជួយ​មើលថែទាំ​ចាស់ជរា និងកូនតូចៗឱ្យបានល្អ​ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណា​មួយកើតឡើងក្នុងពេល​ដែលមានគ្រោះទឹកជំនន់នេះ។


សូមជម្រាប​ផងដែរថាអំណោយ​ដែលចែកជូនប្រជាពលរដ្ឋ​នាពេលនេះ ក្នុង១គ្រួសារទទួល​បាន អង្ករ ៣០គីឡូក្រាម មី ១ កេស ត្រីខ ១០កំប៉ុង និងឃីត ១កញ្ចប់ ។