អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកក្រក ខេត្តស្ទឹងត្រែងទទួលអំណោយមនុស្សធម៌ ពីព្រះចៅអធិការវត្តទួល ប្រាសាទនិងពុទ្ធបរិស័ទចំណុះជើងវត្តទួល ប្រាសាទ


សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្ដម​ ឈាង ឡាក់ ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជាខេត្តស្ទឹងត្រែង​ បានទទួលអំណោយមនុស្សធម៌ជាអង្ករចំនួន ៥៥០ គក្រ មី ១៧កេស ត្រីខ ១កេសធំ ទឹកស៊ីអ៊ីវ២យួរ ប៊ីចេង ៨០ថង់ ទឹកដោះគោឆៅ ១យួរនិងបច្ច័យ​ ប្រាក់រៀលចំនួន ២៤០,០០០៛ ​និងប្រាក់ដុល្លារ​ចំនួន ៥០០$ ពីព្រះចៅអធិការវត្ត​ទួល ប្រាសាទ​និងពុទ្ធបរិស័ទចំណុះជើង​វត្តទួល ប្រាសាទ សម្រាប់ចាត់ចែង​ក្នុងការជួយ​សម្រាលទុក្ខលំបាក ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយ​ទឹកជំនន់នៅ​ខេត្តស្ទឹងត្រែង ឱ្យបានទាន់​ពេលវេលា។

ក្នុងឱកាសពិធី​ប្រគល់ ទទួល នោះ ព្រះចៅ​អធិការវត្តទួល ប្រាសាទនិងពុទ្ធបរិស័ទ​ចំណុះជើងវត្ត បានផ្តាំផ្ញើ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅតាមបណ្តាស្រុកមួយ​ចំនួនក្នុងខេត្តស្ទឹងត្រែង ដែលកំពុងទទួលរងផលប៉ះពាល់​ដោយគ្រោះធម្មជាតិ​ទឹកជំនន់ និងថ្លែង​ការកោតសរសើរ​ដល់ លោក លោកស្រី ក្រុមប្រតិបត្តិសាខា អនុសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​ដែលបានយកចិត្តទុកដាក់​គិតគូរ តាមដានជាប់ជា​ប្រចាំដើម្បី​ត្រៀមជួយ​ប្រជាពលរដ្ឋ​រងគ្រោះឱ្យបានទាន់ពេល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈាង ឡាក់ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ​ដល់ ព្រះចៅអធិការ​វត្តទួល ប្រាសាទ​និងពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែលបាន​រួមចំណែកជួយឧបត្ថម្ភ​គាំទ្រក្នុងបុព្វេហតុ​មនុស្សធម៌ជួយ​ដល់ជនរងគ្រោះ​ដែលត្រូវការ​ជំនួយ និងការឧបត្ថម្ភនានា។

តាមរយៈអំណោយទាំងនេះ សាខា​កក្រក ខេត្តស្ទឹងត្រែង នឹងចាត់ចែង​ផ្តល់ជូន​ជនរងគ្រោះឱ្យបានទាន់ពេលវេលាឱ្យស្របតាម​គោលការណ៍គ្រឹះទាំង ៧ប្រការ របស់​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕