អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហម កម្ពុជា ចុះ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃពុធ ៥រោច ខែ​ទុតិយាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា និង ឯកឧត្តម​ ឈាង ឡាក់ ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំងក្រុម​ការងារ​បានចុះសួរសុខទុក្ខ និងចែកអំណោយ​ដើម្បីសម្រាល​ទុក្ខលំបាក​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយជំនន់​ទឹកភ្លៀង​ សរុប​ចំនួន ៥០០គ្រួសារ ​មកពី៣ភូមិ ឃុំស្រែសំបូរ និង​ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


ក្នុងពិធីចែកអំណោយ​មនុស្សធម៌នេះ បន្ទាប់ពីពាំនាំ​នូវការផ្ដាំសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ រួចមក លោកជំទាវ​អគ្គលេខាធិការ បានផ្ដាំផ្ញើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ឱ្យថែទាំ​សុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត​ ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវប្រុងប្រយ័ត្ន​សត្វអសិរពិស​ពេលចូលទៅរស់នៅ​ក្នុងផ្ទះវិញ សូមជួយមើល​ថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀស​វាងគ្រោះថ្នាក់​ជាយថាហេតុណា​មួយកើតឡើងក្នុងពេលដែល​មានគ្រោះទឹកជំនន់នេះ។
គ្រួសារដែលទទួលបាន​អំណោយមនុស្សធម៌បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត​ ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់​ប្រជាពលរដ្ឋ​រងគ្រោះបានទាន់​ពេលវេលាដោយ​មិនប្រកាន់​ជាតិសាសន៍ ឬនិន្នាការ​នយោបាយឡើយ។
អំណោយមនុស្សធម៌​ដែលគ្រួសារនីមួយៗទទួល​បាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន៕

 

សូមបញ្ជាក់៖
-កាកបាទក្រហមកម្ពុជានឹងចុះចែកនៅថ្ងៃបន្តបន្ទាប់ទៀត។
-កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា បានចុះឆ្លើយតប សរុបចំនួន ៦៦គ្រសារ មកពី៤ភូមិ សង្កាត់សាមគ្គី និងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។