អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហម កម្ពុជា ចុះ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី ២​ ខែ​សីហា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌​ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ១.៤៤២គ្រួសារ (ក្នុងនោះគ្រួសារខ្មែរ-ឥស្លាម​ ចំនួន​ ៨៤៧គ្រួសារ​ ស្មើនឹង​ ២.៧៦៦នាក់)​ រស់នៅភូមិចំនួន​ ១៦​ ឃុំចំនួន​ ៣​ នៃស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។​ កម្មវិធីនេះប្រារព្ធធ្វើឡើង​នៅទួលសុវត្ថិភាព​ ស្ថិតនៅក្នុង​ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

 

នៅក្នុងឱកាសសំណេះសំណាលនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានសម្តែង​នូវការនឹករលឹក​ និងក្តីស្រឡាញ់ ដោយ​បានចុះជួប​ផ្ទាល់ជាមួយ​ប្រជាពលរដ្ឋទាំងអស់​ និងបាននាំមក​នូវអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា រួមមានស្បៀង និងសម្ភារ​ ដែលបានមកពីសប្បុរស​ជនជាតិ និងអន្តរជាតិ។

 

ជាមួយគ្នានោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​បានលើកឡើងថាៈ បញ្ហាគ្រោះធម្មជាតិ​ទឹកជំនន់​ជាការព្រួយបារម្ភរបស់​រាជរដ្ឋាភិបាល ក៏ដូចជា​កាកបាទក្រហម​កម្ពុជា ដែល​បណ្តាល​មកពីបម្រែបម្រួល​ធាតុអាកាស។ ក្នុងន័យនេះ សម្តេច បានស្នើ​ដល់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ សាខា-អនុសាខា​កាកបាទក្រហមកម្ពុជា ​ឱ្យចុះតាមដាន​ និងបំពេញតម្រូវការ​ជូនបងប្អូន​ប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់​ពេលវេលា​ ទាំងក្នុងពេល​ទឹកឡើង​ និងពេលទឹក​ស្រកទៅវិញ។​ ទន្ទឹមនេះ​ សម្តេច​ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវយកចិត្ត​ទុកដាក់គិតគូរ​ពីបញ្ហា​សុខភាព​ រស់នៅមានអនាម័យ​ ដោយប្រើប្រាស់ទឹកស្អាត​ និងពិសាទឹកដាំពុះ​ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ​ ហើយឆាប់ប្រកប​មុខរបរ​បង្កបង្កើនផល​ដើម្បីលើកស្ទួយ​ជីវភាពគ្រួសារ​ឡើងវិញនៅក្រោយពេលទឹកស្រក។

 

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា​ ១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេច​តេជោនាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត។

 

សូមបញ្ជាក់ជូនថា​ ជាមួយនឹង​ការចែកអំណោយ​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយផ្ទាល់ចំនួន​ ១.៤៤២គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់​ទៅតាមតំបន់គោលដៅរងគ្រោះ​សរុបចំនួន​ ១.០៥៨គ្រួសារ នូវ​ស្បៀង​ សម្ភារប្រើប្រាស់​ រួមមាន​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ តង់​ និងរទេះពិការ​៕