អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជានាំយក អំណោយគ្រួសាររងគ្រោះដោយទឹកជំនន់នៅ ខេត្តស្ទឹងត្រែង


សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៣១​ ខែ កក្កដា ឆ្នាំ ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែល​មានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ជាប្រធាន​បានចាត់​ឯកឧត្ដម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា សហការ​ជាមួយសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង បានចុះទូក​ទៅសួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌​ដើម្បីសម្រាល​ដល់គ្រួសាររងគ្រោះ​ដោយសារទឹកជំនន់​សរុបចំនួន ៦៧គ្រួសារ​ នៃភូមិទាំង ៤ ក្នុងសង្កាត់ស្រះឬស្សីចំនួន៣០គ្រួសារ នៅចំនុចទីទួលសុវត្ថិភាពរបស់សង្កាត់ស្រះឬស្សី និង សង្កាត់សាមគ្គី ចំនួន ៣៧គ្រួសារ នៅសាលាសង្កាត់សាមគ្គី ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម​ បានពាំនាំប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដល់បងប្អូន​ដែលរងគ្រោះ​ដោយសារទឹកជំនន់​ និងសូមថែទាំសុខភាព​ឱ្យបានល្អ ដោយ​ត្រូវហូបទឹកឆ្អិន គេងក្នុង​មុងជានិច្ច សូមមើលថែ ចាស់ជរា និងកូនតូចៗឱ្យបានល្អ​ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។

គ្រួសារទាំងអស់​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់​ប្រជាពលរដ្ឋ​រងគ្រោះបាន​ទាន់ពេលវេលា​ដោយគ្មាន​ការរើសអើង​ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងភួយ១។