អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ទីស្នាក់ការកណ្តាល នាំយក ឃីតចំនួន ៥០០គ្រួសារ តង់២០០ និងអាវពោងសុវត្ថិភាពចំនួន ១២ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង


កក្រក​ ៖ នាល្ងាចថ្ងៃព្រហស្បតិ៍​ ១៤កើត ខែទុតិយាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា​ (កក្រក)​ ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល​ នាំយកអំណោយ​មនុស្សធម៌ជាស្បៀង​ និងសម្ភាររួមមាន​ ឃីតចំនួន ៥០០គ្រួសារ តង់២០០ និងអាវពោង​សុវត្ថិភាពចំនួន ១២​ ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង​ សម្រាប់ចាត់ចែង​ ជួយជម្លៀសប្រជាជន​រកទួលសុវត្ថិភាព​ និងសម្រាលទុក្ខលំបាកជូនអ្នករងគ្រោះដោយទឹកជំនន់​នៅខេត្តស្ទឹងត្រែង​ ឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសប្រគល់នោះ​ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក​ នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ​ បានពាំនាំប្រសាសន៍​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅតាមបណ្តា​ស្រុកមួយចំនួន ដែលកំពុង​ទទួលរងផល​ប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់​ និងកោតសរសើរដល់​ សាខា-អនុសាខា​កាកបាទក្រហមកម្ពុជា​ ដែលបានយកចិត្តទុកដាក់គិតគូរ​ តាមដានជាប់ជា​ប្រចាំដើម្បី​ត្រៀមជួយប្រជាពលរដ្ឋ​រងគ្រោះឱ្យបានទាន់ពេល។

ជាមួយគ្នានេះ ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈកម្មាធិការ​សាខាកក្រក​ ខេត្តស្ទឹងត្រែង​ និងជាតំណាងឯកឧត្តម ម៉ុម សារឿន ប្រធានកិត្តិយសសាខា​ បានថ្លែងអំណរគុណដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា​ ដែលបានរួមចំណែកជួយឧបត្ថម្ភគាំទ្រជួយដល់ជនរង​គ្រោះដែលត្រូវការ​ជំនួយ និងការឧបត្ថម្ភនានា។​ តាមរយៈអំណោយ​ទាំងនេះ សាខាកក្រក​ ខេត្តស្ទឹងត្រែង នឹងចាត់ចែងផ្តល់​ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា​ឱ្យស្របតាម​គោលការណ៍គ្រឹះទាំង​ ៧ប្រការ​ របស់ចលនាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម៕