អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាអនុញ្ញាតបង្វែថវិកាសម្រាប់អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ជួសជុលអាគារសិក្សា


កក្រក​ ៖​ នៅថ្ងៃសុក្រ​ ១កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ២០១៨ នេះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា​ បានជួបពិភាក្សាជាមួយលោក​ ចាន់​ សារិន​ នាយក ​ ដែលស្នើសុំ​គោលការណ៍បង្វែ​រកញ្ចប់ថវិកាចំនួន​ ៥ម៉ឺនដុល្លារអាមេរិក​ ជាអំណោយ​របស់​កាកបាទក្រហមកម្ពុជា​ ផ្តល់ជូនកាលពីថ្ងៃទី​ ១០​ ខែសីហា​ ឆ្នាំ២០១៦​ កន្លងទៅ​សម្រាប់សាងសង់មណ្ឌល​ ឱ្យទៅជាការជួសជុលអគារសិក្សា​វិញ​ ដែលនេះជាការងារ​អាទិភាពសម្រាប់ជា​ប្រយោជន៍ដល់​កុមារពិការ​ខ្សោយសតិបញ្ញា​ និងកុមាររស់នៅ​ក្នុងជីវភាពលំបាក។

សូមបញ្ជាក់ថា​ អំណោយជាថវិកាចំនួន​ ៥ម៉ឺនដុល្លារអាមេរិក​​ បានចាត់ចែងយកទៅជួសជុស​ សាលាអនុវិទ្យាល័យអនុវត្តក្រុងតាខ្មៅ​,​ សាលាបឋមសិក្សា​ ហ៊ុន សែន ដើមអង្កោល ស្រុកស្អាង និងសាលាអនុវិទ្យាល័យទ្រា ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ សម្រាប់កុមារខ្សោយសតិបញ្ញាចំនួន​ ១៥០នាក់។​ ទន្ទឹមនេះ​ ក៏គ្រោង​ជួសជុលអគារ​សិក្សាពីរទៀតគឺ សាលាបឋម​សិក្សា បារ៉ែនក្រោម ស្រុកស្អាង​ និង​សាលាបឋមសិក្សាព្រែក​តាពៅ ក្រុងតាខ្មៅ​ សម្រាប់ជាប្រយោជន៍​ដល់កុមារខ្សោយ​សតិបញ្ញាចំនួន​ ៦០នាក់​ ផងដែរ។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​មនុស្សធម៌ជាថវិកា​ គ្រឿងបរិភោគ​ សម្ភារប្រើប្រាស់​ ជូនកុមារពិការខ្សោយសតិបញ្ញា​ គ្រូ​ បុគ្គលិក​ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍​ បានចំនួន​ ៥លើករួចមកហើយ​ ចាប់តាំងពីឆ្នាំ​ ២០១៦​ មក៕