អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហម កម្ពុជា ផ្តល់អំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ បំផុត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


កក្រក ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែ បឋមាសាឍ  ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ កាកបាទ​ក្រហម កម្ពុជា ដែលមាន  សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់​អំណោយ​ មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ ងាយរងគ្រោះ បំផុត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ ​សរុបចំនួន ៤៤២គ្រួសារ មក​ពី៨ភូមិ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ  បានពាំនាំ ប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា ដែលផ្តាំ​ផ្ញើសួរ សុខទុក្ខ និងគិតគូរពីសុខុមាលភាព​ មនុស្សវ័យចាស់ ជូនលោក​យាយ លោកតា និងប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំងផ្តាំផ្ញើឱ្យបរិភោគអាហារ​មានអនាម័យ ទឹកដាំពុះ ជៀងវាងការ​ប្រើប្រាស់​គ្រឿងញៀនឬគ្រឿងស្រវឹង ដែលជាហេតុបង្កឱ្យ​មានអំពើ​ហិង្សាឬបទល្មើសផ្សេងៗ និងចូលរួម​គោរពច្បាប់​ចរាចរណ៍​ដើម្បីសុវត្ថិភាព​របស់ខ្លួន។ ជាមួយ​គ្នានេះ លោកជំទាវ ​បានលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​បន្តខិតខំ​ដាំដំណាំ បន្លែ ដោយប្រើប្រាស់ជី​ធម្មជាតិ​ជៀសវាង​ថ្នាំគីមីលើសកម្រិត និងចូលរួម​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិតាមរយៈការប្រើប្រាស់សិទ្ធិ​ស្របច្បាប់​របស់ខ្លួនបំពេញ​កាតព្វកិច្ចជា​ប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

គ្រួសាររងគ្រោះទាំងអស់បានសំដែង​នូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយ​ទុក្ខលំបាកដល់​ប្រជាជនរងគ្រោះ​ជួបការលំបាក​បានទាន់ពេលវេលា។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកាមួយចំនួន។