អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ


សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ ​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្ត​ចម្រើនព្រះជន្ម​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី ​នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ និងជាព្រះប្រធាន​កិត្តិយសកាកបាទក្រហម​កម្ពុជា។

ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសាខា និងលោកជំទាវ កែ​ ច័ន្ទមុនី​ អនុប្រធានកិត្តិយស​សាខា រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា ៨ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ​យុវជនសហភាពសហព័ន្ធ​យុវជនកម្ពុជា យុវជនកាយរិទ្ធ​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា បងប្អូន​ប្រជាពលរដ្ឋពុទ្ធបរិស័ទ និងសាសនិកខ្មែរ​ឥស្លាមសរុបចំនួន ៦៧៤នាក់។

ពិធីបុណ្យនេះ បានប្រារព្ធឡើង​ដោយព្រះរាជពិធី​ថ្វាយគ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង​ និងបានប្រារព្ធនូវបទ​មនសិការថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭក​ដល់គុណបុណ្យ​ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៩អង្គ ស្វាធ្យាយ​ជយន្តោ ចម្រើនព្រះបរិត្ត ពុទ្ធពរ ជ័យមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្ដេចព្រះមហាក្សត្រី បានប្រកបតែនឹងសិរីសួស្តីជ័យមង្គល និងព្រះពុទ្ធពរគ្រប់​ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕