អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ស្រុក​ចិត្រ​បុរី ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា


នា​រសៀល​ថ្ងៃទី ៩ ខែតុលា​ឆ្នាំ២០១១ ដំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ ឯកឧត្តម នូ ភឿង ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តក្រចេះ និង​លោក ហួ គឹម​ហួត នាយក នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញកិច្ច ដំណាង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ សមាជិក សមាជិកា​សាខា ជា​ច្រើនរូប បាន​នាំ​យក​អំណោយ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជា​មួយ​និង​កាកបាទ​ក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ គ្រោះ​ទឹក​ជំនន់​ចំនួន ២៣១គ្រួសារ​រស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅក្នុង​បរិវេណ​វត្ត​ដា ស្ថិតក្នុង​ឃុំ​ដា​ស្រុក​ចិត្រ​បុរី។

បន្ទាប់ពី​លោក សួន ង៉ា​ក អភិបាលស្រុក​ចិត្រ​បុរី បាន​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់ និង​ផល​លំបាក​នានា​របស់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​រួចមក។

ឯកឧត្តម នូ ភឿង បាន​មានប្រសាសន៍ថា​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ស​មេ្ត​ច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ជា​និច្ច​កាល​លោកជំទាវ​តែងតែ​ណែនាំ​ដល់​ គ្រប់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ ការងារ​ជួយសង្គ្រោះ​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ឱ្យ​បាន​ទាន់​ ពេលវេលា។

ឯកឧត្តម បាន​សំណូមពរ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ទឹកជំនន់ និង​កម្ពស់​ទឹកទន្លេ ព្រោះថា​ត្វី​ត្បិតតែ​ទឹកទន្លេ​បាន​ស្រក​បន្តិច​មែន​តែ​ភ្លៀង​នៅតែ​ធ្លាក់​ សឹង​រាល់ថ្ងៃ​នៅឡើយ ហើយ​កុំ​បណ្តោយ​ឱ្យ​កូនចៅ​លេង​ទឹក និង​នៅពេល​មេឃ​ រកកល់នឹង​ភ្លៀង​មិន​ត្រូវ​ចេញ​នេសាទ​ឡើយ ក្រែង​មាន​ហេតុការណ៍​មិនល្អ​កើតឡើង។ ឯកឧត្តម​ក៏បាន​ ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ឱ្យ​ខិត​ខំ​ថែរក្សា​សុខភាព និង​អនាម័យ ចៀសវាង​ជម្ងឺ​ដ​ងា្ក​ត់​ផ្សេងៗមក​បៀតបៀន និង​ត្រូវ​ខិតខំ​បង្កបង្កើនផល ចិញ្ចឹមសត្វ​ជាដើម​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បងប្អូន​ថែមទៀត​នៅពេល​ទឹក ​ស្រក​ហើយ​កុំ​ភ្លេច​ត្រូវ​ស្តារអណ្តូង​ទឹក​ឱ្យ​បាន​ស្អាត។

អំណោយ​យក​មក​ចែក​ជូន​នៅ​ពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន មី ១កេស​តូច មុង១ ភួយ១ ក្រ​ម៉ា១ សារុង១ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា។ សូមបញ្ជាក់ថា អង្ករ​ចំនួន ២៥គីឡូក្រាម ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​បាន ប្រគល់​ជូន​ប្រជាជន​រងគ្រោះ​ចំនួន ២៣១គ្រួសារ​ខាងលើ​រួចហើយ​នា​រសៀល ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១១ ក្នុង​បរិវេណ​វត្ត​ដា ស្ថិតក្នុង​ឃុំ​ដា​ស្រុក​ចិត្រ​បុរី​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ញាណ សា​រ៉ោ អភិបាលរង​ខេត្តក្រចេះ ។