អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងឧបត្ថម្ភ ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា នៅ សង្កាត់ចោមចៅ


កក្រក​ ៖ ដើម្បីអបអរខួបលើកទី​ ៦៩​ ទិវាកុមារអន្តរជាតិ​ ១​ មិថុនា​ និងខួបលើកទី១៧​ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ​ ១២​ មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៨​ នៅព្រឹកថ្ងៃពុធ​ ១កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ១៣​ ខែមិថុនា​ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក)​ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ​ និងឧបត្ថម្ភ​ ថវិកា គ្រឿងឧបភោគ-បរិភោគ​ សម្ភារប្រើប្រាស់​​ និងរៀបចំអាហារថ្ងៃត្រង់ ជាលើកទី​ ៣​ ចាប់ពីឆ្នាំ២០១៦​ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ គ្រូ​-បុគ្គលិក​ និងអ្នកស្ម័គ្រចិត្តបរទេស​ សរុបចំនួន​ ២២៤នាក់​ នៃបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងស្ថិតនៅ ភូមិគោកចំបក​ សង្កាត់ចោមចៅ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ក្នុងឱកាសសំណេះសំណាល​នោះ លោកជំទាវ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរ​សុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ ចំពោះកុមារ​ទាំងអស់​ និងថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លា​របស់គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្ត ដែលបាន​យកអស់កម្លាំងកាយ-ចិត្ត​ រួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌​របស់មនុស្សជាតិ​ ពិសេសជួយឱ្យកុមារ​ពិការខ្សោយសតិបញ្ញា​ទាំងអស់​ បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ​ មានការចិញ្ចឹមបីបាច់​ ផ្តល់ភាពកក់ក្តៅ​ ផ្តល់ការអប់រំ​ ការបណ្តុះបណ្តាលសិល្បៈ​។ល។

 

ជាមួយគ្នានោះ​ លោកស្រី​ ថោ​ ពៅ ប្រធានបុរីទារក​ និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ​ ភាពស្និទ្ធស្នាល​ ក្តីអាណិតស្រឡាញ់​ លើកទឹកចិត្ត​ ហើយបានឧបត្ថម្ភ​ជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ​ ២០១៦​ និងសូមជូនពរដល់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ​កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ក្តី​សង្ឃឹម ដល់ជនរងគ្រោះ​ និងងាយរងគ្រោះបំផុត។

 

សូមបញ្ជាក់ថា​​ អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ​ រួមមាន​ ៖​ អង្ករ​ ២តោន​​ មីយើង​ ៤០កេស​ ត្រីខ​ ៨កេស​ (ស្មើ​ ៨០០កំប៉ុង)​ ទឹកក្រូច​ ១៥កេស​ ទឹកសុទ្ធ​ ១៥កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ប្រេងឆា​ ២៤ដប​ ម្សៅកូដូម៉ូ ៥កេស​ (ស្មើ​ ៣៦០កំប៉ុង​) ផ្លែប៉ោម​ ២កេស​ នំក្រៀប​ ៨ថង់​ ថវិកា​ ១០លានរៀល​ និងអាហារថ្ងៃត្រង់មួយពេល​ (មាន​ ២៤តុ)។ ដោយឡែក​ សម្រាប់ គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ ចំនួន​ ៨៤នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា១​ និងថវិកា​ ១០ម៉ឺនរៀល៕