អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជាសម្រេចផ្តល់អណ្តូងស្នប់ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ នៅខេត្តក្រចេះ, ស្ទឹងត្រែង និង ខេត្តមណ្ឌលគិរី


កក្រក​ ៖ ដើម្បីបន្តដោះស្រាយ​តម្រូវការទឹក​នៅតាមទីជនបទ​ដាច់ស្រយាល នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​ផ្តល់អណ្តូង​ស្នប់ធំ ចំនួន ៤១អណ្តូង គិតជាទឹកប្រាក់​ចំនួន ៩៩.៨៧២ដុល្លារ​អាមេរិក (ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយ​ចិតសិប​ពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ៧៧៣គ្រួសារ ស្មើមនុស្ស ៣.៨៨០នាក់ រស់នៅតំបន់​ដាច់ស្រយាល និងតាមបណ្តោយ​ព្រំដែនកម្ពុជា-ឡាវ ក្នុងនោះ អណ្តូង​ចំនួន ១៥ សម្រាប់ខេត្តក្រចេះ, ១៤អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូង សម្រាប់ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គិតចាប់តាំង​ពីឆ្នាំ ២០១០ រហូតដល់​បច្ចុប្បន្ននេះ កាកបាទក្រហម​កម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​រាប់ម៉ឺនគ្រួសារ​នៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូងសរុបចំនួន ៤៣៣ និងជីក-ស្តារស្រះទឹកចំនួន ៧ ដែលជាប្រយោជន៍​សម្រាប់ប្រជាពលរដ្ឋចំនួន ១០.៤៦៩គ្រួសារ។ ដោយឡែក ក្នុងឆមាសទី ១ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូង​ឱ្យប្រើប្រាស់​ជាផ្លូវការចំនួន ៦៦ រួចមកហើយ ហើយ​អណ្តូងទាំង ៤១ ដែលសម្រេចផ្តល់​នៅពេលនេះ នឹងធ្វើពិធីប្រគល់​ជាបន្តបន្ទាប់៕