អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

គ្រួសារងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិគូលែនត្បូង ទទួលអំណោយពីសាខាកក្រកខេត្តព្រះវិហារ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែមីថុនា ឆ្នាំ២០១៨នេះ​លោក រ៉ាត់ សោភា​ អនុប្រធានគណ:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ រួមជាមួយ​គណ:កម្មាធិការអនុសាខាកាកបាទ ក្រហម​ស្រុកគូលែន បាននាំ​យកអំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ដល់គ្រួសារងគ្រោះ​ដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ ដែលបណ្តាល​អោយរលំធ្លាក់​ផ្ទះចេញពី ជើងតាងដល់ដី ចំនួន ២ខ្នងផ្ទះ និងរបើកដំបូល ១ខ្នងផ្ទះ សរុបចំនួន ៣ ខ្នងផ្ទះ ឋិត នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឧកាសនោះ​លោក រ៉ាត់ សោភា​ បានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើសាក សួរសុខទុក្ខ​ពីសំណាក់ សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលលោកតែងតែ​គិតគូរដល់សុខទុក្ខរបស់បងប្អូនគ្រប់ទីកន្លែង ដោយមិន​ប្រកាន់ពូជន៍សាសន៍ ព៍ណ៌សំបូរអ្វីឡើយ ពិសេសបងប្អូនដែលរងគ្រោះដោយគ្រោះថ្នាក់ដូចពេលនេះ ។

សម្ភារដែលផ្តល់​ជូនក្នុងមួយគ្រួសារៗ រួមមាន៖អង្ករ ២៥ គីឡូ មី ១ កេស ត្រីខ ១យួរ និង ទឹកស៊ីអ៉ីវ ១យួរ និងថវិកាមយយចំនួន ដោយ ឡែកគ្រួសារដែលផ្ទះធ្លាក់ពីជើងតាំង ០២ខ្នងផ្ទះ ទទួលបានតង់ ១ និង មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ ។