អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយជាថវិកា អង្ករ និងមួកសុវត្ថិភាព ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ


កក្រក​ ៖ នៅទីស្នាក់ការ​កណ្តាល នា​ព្រឹកថ្ងៃអង្គារ​ ៨កើត​ ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២២ ខែឧសភា​ ឆ្នាំ២០១៨​ នេះ កាកបាទក្រហម​កម្ពុជា (កក្រក)​ ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ប្រគល់អំណោយ​ជាថវិកាចំនួន​ ១២០លានរៀល​ អង្ករចំនួន ១០៨តោន ​និងមួក​សុវត្ថិភាពចំនួន​ ៦០០​ (ជាអំណោយ​ទទួលបានក្នុង​ឱកាសទិវា​ ៨​ ឧសភា​ ២០១៨)​ ជូនដល់​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌទាំង​ ១២ ក្នុងរាជធានីភ្នំពេញ​ ដោយ​អនុសាខានីមួយៗទទួលបានថវិកា​ ១០លានរៀល​ អង្ករចំនួន ៣០០ការុង ស្មើនឹង ៩តោន​ និងមួកសុវត្ថិភាព​ចំនួន​ ៥០។

 

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កក្រក បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ​ដែលផ្តាំ​សួរសុខទុក្ខ និង​កោតសរសើរ​ ដល់អនុសាខា​ខណ្ឌទាំង១២ ដែលតែងតែចុះជួយ​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ​និងអ្នកដែលត្រូវការ​ឱ្យជួយដល់​លំនៅឋាន​ដោយមិនទុកនរណាម្នាក់ចោល​ ក្នុងនោះមាន ​ចាស់ជរាឥតទីពឹង ​ជនពិការ កុមារកំព្រា​ ស្ត្រីមេម៉ាយ អ្នកមាន​ជំងឺរ៉ាំរ៉ៃ អ្នករស់នៅជាមួយ​មេរោគអេដស៍។ល។

 

តំណាង​អនុសាខានីមួយៗ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា​ ប្រកបដោយគតិបណ្ឌិត​ ការគិតគូរ​ យកចិត្តទុកដាក់​ តាមដាន​ និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​។​ សម្រាប់អំណោយ​ដែលទីស្នាក់ការកណ្តាលបាន​ផ្តល់ជូនក្នុងថ្ងៃនេះ​ អនុសាខានីមួយៗ នឹងយកទៅ​ចាត់ចែងផ្តល់ជូន​ដល់អ្នកងាយ​រងគ្រោះបំផុត​ក្នុងបូរណភាពទឹកដី​នៃខណ្ឌ​នីមួយៗឲ្យមាន​ប្រសិទ្ធភាព ដោយមិនមាន​ការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

សូមបញ្ជាក់ជូនថា កាកបាទក្រហម​កម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ដល់​អនុសាខាទាំង ១២ខណ្ឌ បានចំនួន ៧លើករួច​មកហើយ ហើយដែល​ថ្ងៃនេះ គឺជាការផ្តល់​ជូនលើកទី ៨​ ពីឆ្នាំ​ ២០១៥៕