អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់


នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៧ ខែតុលា ឆ្នាំ២០១១ គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ លោកជំទាវ អា​នី សុខ​អាន អនុប្រធាន​ទី១ កាកបាទ​ក្រហម​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​សមាជិកា​កាកបាទ​ក្រហម​កម្ពុជា និង​លោក លោកស្រី​ជា​ច្រើន​រូប​បាន​នាំ​យក​នូវ​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១៦៥០គ្រួសារ ដែល​អញ្ជើញ​មកពី​ឃុំ​ចំនួន ៩ ក្នុងស្រុក​ចំនួន​បី របស់​ខេត្តព្រៃវែង​ដែល​ពិធី​ចែក​អំណោយ​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​ពោធិ​ ជ្រែក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះ​ស្តេច ខេត្តព្រៃវែង។
 
ឯកឧត្តម ផាន់ ចាន់ថុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តព្រៃវែង បាន​ឡើង​រាយការណ៍​អំពី ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​ជូន​គណៈប្រតិភូ​ថា៖ ទឹកជំនន់​ប៉ះពាល់​នៅក្នុង​ខេត្តព្រៃវែង​មាន​ចំនួន ១១ស្រុក និង​ក្រុង១ ចំនួន​គ្រួសារ​លិច​ទឹក​មាន ៧៤,៤៩៥គ្រួសារ មនុស្ស​ស្លាប់​ចំនួន ៥៥នាក់ ផ្ទះ​លិច​ទឹក​ចំនួន ៥៨៨១៦ខ្នង​ផ្ទះ ខូចខាត​ចំនួន ៤០៤ខ្នង​ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលដំណាំ​មួយចំនួន​ត្រូវ​រង​ការខូចខាត​ជា​ដំណំ ។
 
មានប្រសាសន៍​សំណេះសំណាល ទៅកាន់​ប្រជាពលរដ្ឋ​រងគ្រោះ​នាពេលនោះ លោកជំទាវ អា​នី សុខ​អាន តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវ​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការបាត់បង់​ព្រ​ទ្យ​សម្បត្តិ​ផ្ទះសម្បែង ជាពិសេស​អាយុជីវិត​ប​ង​ប្អូន ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​នា​ពេល​នេះ និង​បាន​ពាំ​នាំ​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ជូន​បងប្អូន​ដោយ​ក្តី​នឹករលឹក​បំផុត។ លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ដែនដី​គ្រប់​លំដាប់ថ្នាក់ ពិសេស​សាខា អនុសាខា កាកបាទក្រហម​ទាំង២៤ ខេត្ត​រាជធានី ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​មិន​ត្រូវ​ឱ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​គ្មាន​នរណា​ដឹង ​នោះ​ទេ។ 
 
លោកជំទាវ​អនុប្រធាន​ទី១ ក៏បាន​កើន​រំលឹក​ដល់​បងប្អូន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ សូម​ឱ្យ​ពួកគាត់​រស់នៅ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ គឺ​ហូប​ស្អាត រស់នៅ​ស្អាត និង​ពិសេស​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​កូន​ចៅតូចៗ​មិនត្រូវ​ឱ្យ​លេង​ទឹក​ ផ្ដេសផ្ដាស​ដែល​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​លង់ទឹក​ជាដើម ម្យ៉ាងវិញទៀត​ត្រូវ​ប្រយ័ត្ន​ចំពោះ​សត្វ​អា​សិ​រពឹស​នានា​ព្រោះ​នៅពេល​មាន​ ទឹកជំនន់​បែបនេះ។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​ណា​ម្នាក់​ត្រូវ​គ្រោះថ្នាក់​ដោយ​ពួកវា​ត្រូវ​ ប្រញាប់​ប្រញាល់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ។
 
អំណោយ​សង្គ្រោះ​បន្ទាន់​ដែល​ដែល​ចែក​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ អង្ករ​ជា​របស់​រាជដ្ឋាភិបាល​ឯ​សម្ភារៈ​ផ្សេងៗ​ជា​របស់​កាកបាទ​ក្រហម​កម្ពុជា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់ ចំណុះ៥០០មី​លី​លីត្រ ១កេស,ត្រីខ ១០កំប៉ុង, និង​ឃិត​មួយកញ្ចប់​ដែលមាន ក្រមា១ សារុង១ មុង១ ភួយ។ដោយឡែក។