អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖ នៅថ្ងៃអាទិត្យ  ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្ដល់អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់ចំនួន ៤៣គ្រួសារ ស្មើនឹង៤៣ខ្នងផ្ទះ (៦ខ្នងផ្ទះដួល​រលំទាំងស្រុង) កាលពីថ្ងៃទី១៧-១៨ ខែឧសភា ក្នុង​ស្រុកថ្ពង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសសំណេះ​សំណាលនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទ​ក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដី​សោកស្តាយ​ចំពោះខ្យល់កន្ត្រាក់​ដែលបានកើតឡើង ព្រម​ទាំងបានលើកទឹកចិត្តនិងផ្ដល់អនុសាសន៍​ ដល់ប្រជាពលរដ្ឋ​រងគ្រោះដែលមក​ទទួលអំណោយ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចនូវគ្រោះមហន្តរាយផ្សេងៗ ដូចជា ទឹកជំនន់ រន្ទះ និងខ្យល់កន្ត្រាក់។ សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់​នៅស្អាត និងពិសារ​ទឹកឆ្អិនជានិច្ច ។ មួយវិញ​ទៀត ត្រូវចេះស្រឡាញ់​រាប់អាន យកអាសាគ្នា​ទៅវិញទៅមក និងចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សា​កើតឡើង ​ព្រមទាំងត្រូវគោរព​ច្បាប់ចរាចរណ៍​ដើម្បីបង្កាពី​គ្រោះថ្នាក់ផ្សេងៗដែលអាចកើត​មានឡើង។

ប្រជាពលរដ្ឋ ដែលមក​ទទួលផល បាន​សម្តែងនូវក្តីរំភើប​ឥតឧបមា និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួបការលំបាក​ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

អំណោយ​ដែលគ្រួសារ​នីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កៅស៊ូតង់១ និងថវិកាមួយចំនួន៕