អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលថ្វាយបង្គំគាល់ ទូលសួរសុខទុក្ខ សម្តេចព្រះធម្មលិខិត លាស់ ឡាយ


កក្រក​ ៖​ នៅថ្ងៃសុក្រ​ ៤កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ១៨​ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​សហការីដែល​ដឹកនាំដោយ​ លោកជំទាវ​ ពុំ​ ចន្ទីនី អគ្គលេខាធិការ ​និងលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ ចូលថ្វាយបង្គំ​គាល់​ ទូលសួរសុខទុក្ខ​ សម្តេចព្រះធម្មលិខិត​ លាស់​ ឡាយ​ ព្រះជន្មាយុ​ ១០៥ព្រះវស្សា​ សម្តេចព្រះសង្ឃ​នាយករងទី១​ និងជាព្រះប្រធានថេរសភាពុទ្ធសាសនា​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលកំពុង​ព្យាបាល​អាពាធនៅ​វត្តសន្សំកុសល​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ​ លោកជំទាវ ​អគ្គលេខាធិការ បានបង្គំទូលពី​ប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគិតគូរ​ពីព្រះសុខភាព​ សម្តេច​ព្រះធម្មលិខិត​​ និងបួងសួងសូម​ សម្តេច​ព្រះធម្មលិខិត​ មានព្រះជន្មាយុយ៉ឺន​យូរតរៀង​ទៅដើម្បីបន្ត​ទ្រទ្រង់វិស័យ​ព្រះពុទ្ធសាសនា​ និងគង់ជាម្លប់ដ៏ត្រជាក់ដល់​ពុទ្ធបរិស័ទទាំងឡាយ។

សម្តេចព្រះធម្មលិខិត​ លាស់​ ឡាយ​ បានប្រទានពរ​ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ហ៊ុនសែន​ ដែលតែងតែគិតគូរ​ និងឧបត្ថម្ភគាំទ្រដល់​វិស័យព្រះពុទ្ធសាសនា​រៀងមក​ សូមសម្តេចទាំងទ្វេជួបប្រទះតែនឹង​ព្រះពុទ្ធពរទាំង​ ៥ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណ​ កុំបីឃ្លាងឃ្លៀតឡើយ។

ក្នុងឱកាសនោះដែរ​ លោកជំទាវ​អគ្គលេខាធិការ​ បានប្រគេន​ ទេយ្យវត្ថុ​ និងបច្ច័យ​ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា​ រួមមាន​ អង្ករ​ ៣០០គីឡូក្រាម​ មី១០កេស​ ត្រីខ​ ២០០កំប៉ុង​ ទឹកក្រូច​ ៥កេស​ ទឹកសុទ្ធ​ ៥កេស​ ទឹកGlucena ២កេស​ ទឹកប្រទាលកន្ទុយក្រពើ​ ២កេស​ ទឹកត្រចៀកកាំ​ ១កន្ត្រក​ ផ្លែឈើ​ ១កន្ត្រក​ និងបច្ច័យចំនួន​ ១០លានរៀល៕